សមត្ថកិច្ចខណ្ឌទួលគោកចុះបង្ក្រាបទីតាំងបើកល្បែង( ភ្នាល់ចាក់លុយ)តាមអនឡាញឃាត់ខ្លួនបុគ្គលិក២នាក់
ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយគណ:បញ្ជាការឯកភពខណ្ឌដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរងខណ្ឌនិងក្រោមកិច្ចសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ផល សុខរចនា ក្រឡាបញ្ជី បានចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ស្លុតម៉ាស៊ីនបង្កប់ល្បែងភ្នាល់ស៊ីសង)មួយកន្លែងស្ថិតនៅចំណុចផ្ទះលេខ៤០E0 ផ្លូវលេខ៥៨៦ ក្រុមទី៦៣ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយឃាត់ខ្លួនបុគ្គលិកស្រី២នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១៖ មានឈ្មោះ ហន ស្រីពៅ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក Net ស្នាក់នៅផ្ទះជួលលេខ៤១ ផ្លូវ លេខ១៦៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង)។
ទី២-ឈ្មោះ រ៉េត សុវណ្ណអាលីហ្សា ភេទស្រី អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ បុគ្គលិក Net ស្នាក់នៅផ្ទះលេខ៩EE ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាភ្នាក់ងារសីសង) ។
ចំែណក វត្ថុតាងចាប់យករួមមាន៖ - ម៉ូនីទ័រចំនួន១៥គ្រឿង,CPUចំនួន១៤គ្រឿង,ឃីប៊តចំនួន១៤, ម៉ៅចំនួន១៤ , ក្បាលកាម៉េរ៉ាសុវត្ថិភាពមួយគ្រឿង,វិញ្ញាបនបត្រអនុញ្ញាតអាជីវកម្ម របស់ឈ្មោះ ស៊ឹម ប៊ុនឡាយ មួយច្បាប់,ម៉ាស៊ីនគិតលេខ១គ្រឿង និងឯកសារបុងបើកអាខោនចាក់បាល់ស៊ីសងមួយចំនួន។
-សមត្ថកិច្ចបន្តថា ក្រោយពេលត្រួតពិនិត្យរួចកម្លាំងប្រតិបត្តិការបានសម្រេចបិទសៀលឃ្លុំបេរទីតាំងផ្ទះព្រឹត្តបទល្មើសបណ្ដោះអាសន្នរងចាំការ សម្រេចជាក្រោយ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕