Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ២​នាក់ ករណីផ្សេងគ្នា

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យពីរនាក់ ដោយម្នាក់​ពាក់ព័ន្ធនឹងបទល្មើស ប៉ុនប៉ងរំលោភសេពសន្ថវៈនឹងម្នាក់ទៀតលួចកាច់ក ម៉ូតូប្រជាពលរដ្ឋ ។

សមត្ថកិច្ចបានអោយដឹងថា​ ជនសង្ស័យដែលពាក់ព័ន្ធនឹងករណី ប៉ុនប៉ងរំលោភសេពសន្ថវៈមានឈ្មោះ យឿន សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវបានឃាត់ខ្លួនកាលពីវេលា​ម៉ោង​០៥និង៣០នាទីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីរូបគេបានប៉ុនប៉ងរំលោភកម្មការិនីរោងចក្រម្នាក់មិនបានសម្រេចកាលពីថ្ងៃទី​២១ ខែធ្ន ឆ្នាំ២០១៩ ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលពាក់ព័ន្ធនឹងករណីលួចកាច់ក​ម៉ូតូ មានឈ្មោះ សេង សុខណារ៉ា ហៅ សូរិយ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិត​ប្រាកដ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល​លេខ៤ភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានឃាត់កាលពីវេលាម៉ោង៦នឹង២០នាទី ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីរូបគេ​បានលួចកាច់កម៉ូតូប្រជាពលរដ្ឋបានសម្រេចនៅត្រង់ចំណុចផ្ទះលេខ១២-១៣ ផ្លូវ​លេខ​៥បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៨និង១០នាទី​យប់។

សមត្ថកិច្ចបន្តថា ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះទាំងពីរករណី សមត្ថកិច្ចបានសម្រេចឃុំខ្លួនជនសង្ស័យទាំងពីរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោបណ្តោះអាសន្ន​ដើម្បីសាកសួរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធច្បាប់ ៕