Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនសន្តិសុខក្រុមហ៊ុនSSY ម្នាក់ ដែលប៉ុនប៉ងរំលោភស្ត្រីជនជាតិចិន

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍នគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ដែលប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើស្ត្រីជនជាតិចិន  ដែលជាបុគ្គលិករោងចក្រ​​យួយយាំង

ហេតុការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង០៩ និង០០នាទីព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩នៅចំណុចក្នុងបន្ទប់រោងចក្រយួយយាំង ផ្លូវបេតុង  ភូមិរោងចក្រ  សង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញក្រោយបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលប៉ងរំលោភជនជាតិចិនមានឈ្មោះ ចេវ យនភេទប្រុស អាយុ៤៥ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុនSSY ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុងភូមិត្រពាំងស្វាយសង្កាត់គោកឃ្លាង  ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)

ចំណែកជនរងគ្រោះឈ្មោះ LU JINHUQA​ភេទស្រី អាយុ៣៥ជនជាតិចិន មុខរបរបុគ្គលិករោងចក្រយួយយាំង ស្នាក់នៅបន្ទប់ក្នុងរោងចក្រយួយយាំង ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ EG1298413

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនិតិវិធី