Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

មុខសញ្ញាប្លន់យ៉ាងសកម្មនិងមានដីការចាប់​ខ្លួន៤ករណីត្រូវនគរបាលខេត្ត​ព្រៃវែងក្របួច​បាននៅស្រុកសុីធរកណ្ដាល

ព្រៃវែង៖កម្លាំងនគរបាលខេត្តព្រៃវែងចាប់ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យប្លន់ប្រដាប់អាវុធម្នាក់ធ្វើសកម្មភាពប្លន់យ៉ាងសកម្មតាមបណ្ដារាជធានីខេត្ត ស្ទើទូរទាំងប្រទេស។

ប្រតិបត្តិការចាប់ខ្លួនមុខសញ្ញាប្លន់យ៉ាងសកម្មនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩នៅចំណុចផ្ទះ ពៅ ផារី ភេទស្រីអាយុ៦១ឆ្នាំភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកសុីធរកណ្ដាលខេត្តព្រៃវែង ក្រោមការបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែងដែលដឹកនាំផ្ទាល់ដោយលោក ពៅ ជីវី ស្នងការរងខេត្ត

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលជាមុខសញ្ញាប្លន់រូបនេះមានឈ្មោះ ស៊ន់ ស៊្រាងភេទប្រុស អាយុ៤៧ឆ្នាំមានស្រុកកំណើត​ ​ភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកសុីធរកណ្ដាលខេត្តព្រៃវែង​ ,​ ទីលំនៅបច្ចុប្បន្នភូមិស្វាយអន្ទរទី១ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរខេត្តព្រៃវែង។

នៅចំណុចផ្ទះ ពៅ ផារី ភេទស្រីអាយុ៦១ឆ្នាំនៅភូមិបឹងជ័រ ឃុំព្រៃទឹងស្រុកសុីធរកណ្ដាលខេត្តព្រៃវែង

ស្នងការរងខេត្តព្រៃវែងលោក ពៅ ជីវី បានអោយដឹងថា ជនសង្ស័យរូបនេះជាប់ចោទពីបទ លួចមានស្ថានទម្ងន់ទោស និងក្លែងឯកសារព្រមទាំងបទល្មើសផ្សេងៗទៀតនិងតែងតែដើរប្លន់លួចរថយន្តនិងម៉ូតូតាមបណ្តាខេត្តនានាទូទាំងប្រទេស។

លោកស្នងការរងបានបន្តថារហូតមានដីកាបង្គាប់អោយចាប់ខ្លួនជាច្រើនករណី

ដីកាទី១លេខ០៣/១៩ចុះថ្ងៃទី០៥ខែមករាឆ្នាំ២០១៩ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ស៊ន់ ស៊្រាង  ពីបទលួចមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅភូមិសត្វពងឃុំសត្វពងស្រុកឈូកខេត្តកំពត ចេញដោយលោក អាំង សុភាចៅក្រមស៊េីបសួរសាលាដំបូងខេត្តកំពត។

ដីកាទី២បង្គាប់ឲ្យចាប់ខ្លួនលេខ១៥ដបចព្រ/ទ២០១៩ចុះថ្ងៃទី២២ខែមករាឆ្នាំ២០១៩ចេញ

ដោយលោក សាំង សេរី ចៅក្រមស៊េីបសួរសាលាដំបូងខេត្តព្រៃវែង ពីបទប្រើប្រាស់ឯកសារក្លែង។

ដីកាទី៣បង្គាប់ឲចាប់ខ្លួនលេខ១៧០/១៩ចុះថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩ឲ្យចាប់ខ្លួន

ឈ្មោះ ស៊ន់ ស៊្រាង ពីបទប្រើប្រាស់ឯកសារក្លែងចេញដោយលោក រស់ បូផាណា​ ​ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តព្រៃវែង។

នឹងដីកាទី៤បង្គាប់ឲ្យចាប់ខ្លួនលេខ៤៦២ដកបចខចុះថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៨របស់លោកពេជម៉ារ៉ែនចៅក្រមស៊េីបសួរសាលាដំបូងខេត្តកណ្តាល។

លោកស្នងការរងបញ្ជាក់ថា៖ក្រោយចាប់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ម៉ូតូម៉ាកហុងដា​ ​C125ពណ៌ខ្មៅសេរីឆ្នាំ២០២០មួយគ្រឿងគ្មានស្លាកលេខនិងស្លាកលេខម៉ូតូ១៦ស្លាក កញ្ចក់ម៉ូតូចំនួន៥គូរស្នើ១០ ដុំសោរម៉ូតូចំនួន៤សោលេខ១២ចំនួន១សោរលេខ១៤ចំនួន១,កាំបិតកៃ១, វ៉ាលីពណ៌ខ្មៅ១,វិក័យបត្រពេទ្យចំនួន១សន្លឹក ទូរស័ព្ទម៉ាកណូគាពណ៌ខ្មៅ១គ្រឿង

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕