Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

គោយន្តកែច្នៃដាច់ម៉ែត្រចង្កូតរេទៅបុក​រថយន្ត​ CRVបណ្ដាលឲ្យព្រះសង្ឃនិងតៃកុងរង​របួស​ធ្ងន់

កំពង់ចាម៖​ គោយន្តកែច្នៃបើកលឿនខ្វះការ​ប្រុងប្រយត្ន័ធ្លាក់ជង្ហុក​ ដាច់ម៉ែត្រ​ចង្កូតរេទៅ​បុករថយន្តCRVពេញទំហឹងបណ្ដាលឲ្យព្រះ​សង្ឃមួយអង្គរងរបួសធ្ងន់និងតៃកុងគៀបជាប់​ក្នុងកាប៊ីនរបួសស្រាល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់​នេះបានកើតឡើងកាលពីវេលាម៉ោង០១និង​០០នាទីរសៀលថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៩​ នៅ​តាមបណ្ដោយកៅស៊ូ​ ត្រង់ចំណុចភូមិស្រែវាល​ ឃុំមេ​ សរជ្រៃ​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ។

យោងតាមប្រភពព័ត៊មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់អោយដឹងថា​ ដំបូងគេឃើញរថយន្ថមួយគ្រឿងម៉ាក​CRV ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ​2B-0925បើកបរដោយបុរសម្នាក់រួមដំណើរនិងព្រះសង្ឃមួយអង្គទៀតធ្វើដំណើរ​ទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មម​ លុះ​មកដល់ចំណុចកើត​ហេតុ​ ស្រាប់តែមានគោយន្ត​កែច្នៃមួយគ្រឿងបើកបរដោយបុរសម្នាក់​ទឹសដៅបញ្ច្រាសគ្នាក្នុងល្បឿនលឿនមិនប្រយត្ន័បានរេចង្កូតមកខាងឆ្វេង​ជ្រុលទៅបុករថយន្តCRVពេញទំហឹងគៀប​តៃកុងជាប់​ ភ្លាមៗត្រូវបានប្រជាពលរដ្ឋនាំគ្នា​ជួយគាស់យកចេញ​ រងរបួសធ្ងន់ទាំងព្រះសង្ឃនិងតៃកុង​ ត្រូវបានគេបញ្ជួន​ទៅ​ព្យាបាលនៅពេទ្យ​ ។ ចំណែកអ្នកបើកបរ​គោយន្តច្នៃបន្ទាប់ពីបង្កហេតុបានរត់គេចខ្លួន​បាត់ស្រមោល​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន​ចុះមកវាស់វែងយករថយន្តរងគ្រោះនិងគោយន្តបង្កទៅរក្សាទុកនៅអធិការស្រុក​ស្ទឹងត្រង់រងចាំដោះស្រាយតាមច្បាប់នៅ​ពេលក្រោយ​ ៕