Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ពិត ជា ជ្រះ ថ្លា មែន! ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត នាំបច្ច័យ ៥០០០ដុល្លារ ជួយ មន្ទីរពេទ្យ គន្ធបុប្ផា ក្នុង ថ្ងៃ ចំរើន ព្រះជន្ម របស់ ព្រះ អង្គ

ដូច ធ្លាប់ បាន ប្រកាស នា ពេល កន្លង មក ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត សមាជិក កុដិ ២៤ វត្ត នាគវ័ន ធ្លាប់ មាន សង្ឃ ដីកា ថា នឹង នាំ បច្ច័យ ចំនួន ២០លានរៀល ដើម្បី ជួយ ដល់ មន្ទីរពេទ្យ គន្ធបុប្ផា នា ព្រឹក ថ្ងៃ ទី២៨ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ ព្រះ អង្គ បាន នាំ យក បច្ច័យ ទាំង នោះ ទៅ ជួយ ហើយ។

ការ នាំ យក ថវិកា ខាង លើ ធ្វើ ឡើង ចំ ថ្ងៃ បុណ្យ ចំរើន ព្រះជន្ម ព្រះ អង្គ តែ ម្ដង ។ តាម សង្ឃដីកា របស់ ព្រះ អង្គ ថវិកា ទាំង នេះ គឺ ជា សទ្ធា ជ្រះថ្លា របស់ បង ធម៌ ព្រះអង្គ ជា អ្នក ជំនួញ ជនជាតិសាំងហ្គាពួរ ឈ្មោះ DATO DR JOHNNYONG ដែល បាន ប្រគេន ថ្ងៃ ខួប កំណើត ព្រះ អង្គ ប៉ុន្តែ ព្រះ អង្គ មិន បាន ទុក ជា របស់ ផ្ទាល់ ខ្លួន ឡើយ គឺ បាន បន្ត យក មក ជួយ ដល់ មន្ទីរពេទ្យ គន្ធបុប្ផា តែ ម្ដង។

ការ ជួយ នាំ បច្ច័យ មក ជួយ ដល់ មន្ទីរពេទ្យ គន្ធបុប្ផា នេះ មិន មែន ជា ការ ជួយ លើក ទី ១ របស់ ព្រះ អង្គ ឡើយ កន្លង មក ព្រះ អង្គរ ធ្លាប់ បាន នាំ បច្ច័យ មក ជួយ មន្ទីរ ពេទ្យ មួយ នេះ ជា ច្រើន លើក មក ហើយ ជា មួយ សប្បុរសជន នានា ក៏ ដូច ជា អ្នក សិល្បៈ ជា ដើម។

ព្រះ អង្គ បាន មាន សង្ឃដីកា លើក ឡើង ថា ការ បរិចាក មន្ទីរពេទ្យ សាលា រៀន វត្ត អារាម ជួយ ដល់ ជន ក្រីក្រ ចាស់ជរា ក្មេង កំព្រា ឬ ជន ទូរ គត់ ផ្សេង ទៀត គឺ ជា ទង្វើ វិជ្ជមាន សម្រាប់ មនុស្ស លោក គួរតែ ប្រតិបត្តិ ប្រសិន បើ ពួក គាត់ មាន លទ្ធភាព ហើយ ទង្វើ បែប នេះ គឺ ទទួល បាន ផលបុណ្យ ច្រើន ណាស់។

សូម បញ្ជាក់ ផង ដែរ ជា រៀង រាល់ ឆ្នាំ ព្រះ សង្ឃ ដែល ល្បី ខាង ទស្សន៍ទាយ មើល ជំងឺ ផ្លូវ ក្រៅ ផ្លូវ ក្នុង ហើយ មាន អ្នក ជឿ ច្រើន មាន ទាំង ឯកឧត្ដម លោក ជំទាវ ញាតិញោម ទាំង ក្នុង នឹង ក្រៅ ប្រទេស ជា ច្រើន ជឿជាក់ នោះ ពេល បុណ្យ ចំរើន ព្រះជន្ម របស់ ព្រះ អង្គ ម្ដងៗ ព្រះ អង្គ តែង តែ ធ្វើ បុណ្យ ចែក ទាន ជា ញឹក ញាប់ មិន ដែល អាក់ខាន ឡើយ។ ទទឹម គ្នា នោះ ដែរ ព្រោះ អង្គ តែង តែ ចែក ទាន ដល់ ជន ក្រីក្រ ព្រម ទាំង អ្នក សិល្បៈ ក្រីក្រ ចាស់ជរា ជា ដើម។