សូមចូលរំលែកទុក្ខដល់ក្រុមគ្រួសារសពផង! រកឃើញជនរងគ្រោះចំនួន៤៨នាក់ ស្លាប់២៥នាក់នៅមានជីវិត២៣នាក់
ខេត្ដកែប៖ គិតរហូតដល់ម៉ោង៩និង១០នាទីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នេះ ក្រុមអ្នកជួយសង្គ្រោះចម្រុះបានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែបចំនួន៤៨នាក់ហើយដែលក្នុងនោះមានជនរងគ្រោះ២៥នាក់បានស្លាប់ និង នៅរស់រានមានជីវិត២៣នាក់។
សូមជម្រាបថា កាលពីយប់មិញនេះក្រុមជួយសង្គ្រោះបានស្វែងរកឃើញសាកសពជនរងគ្រោះជាង១០នាក់ទៀតកាលពីយប់មិញ។
សម្តេចតេជោ ហ៊ុន សែន បានស្ថិតក្នុងប្រតិបត្តិការផ្ទាល់ជួយសង្គ្រោះ ដល់ជនរងគ្រោះព្រមទាំងឆ្លៀតពេលចុះសាកសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យផងដែរ។
ហើយពេលនេះក្រុមសង្គ្រោះកំពុងបន្តប្រតិបត្តិការ រុករកជនរងគ្រោះដែលស្ថិតក្រោមអគារ ។
សូមបញ្ជាក់ថា នៅវេលាម៉ោងវេលា៤៖៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ ២០២០ អគារមួយកន្លែងមានកម្ពស់ ប្រមាណជា ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប បានបាក់រលំ ។ អគារនេះត្រូវបានគេអះអាងថា សាងសង់សម្រេចបានប្រហែល៩០ភាគរយ ហើយ ចំពោះព័ត៌មានលម្អិត យើង និងផ្សាយជាបន្ដបន្ទាប់ ៕