អាសូរណាស់! ផ្ទះប្រជពលរដ្ឋជាង១០០ខ្នងនៅខណ្ឌឫស្សីកែវ ត្រូវអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង
ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋបង្កឲ្យមានការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍បាញ់ពន្លត់ទាំងកណ្ដាលយប់
ហេតុការណ៍គ្រោះអគ្គីភ័យនេះកើតឡើងកាលពីវេលាម៉ោង០១និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ខែមករាឆ្នាំ២០២០ នៅចំណុចផ្លូវរថភ្លើងកែងនិងផ្លូវទំនប់៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះប្រជាពលរដ្ឋមួយកន្លែងរួចបង្កចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាសន្ធោសន្ធៅនិងបានរាលដាលដល់ផ្ទះផ្សេងៗទៀត ភ្លាមៗបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកជាច្រេីនគ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់តែដោយសារទីតាំងកើតហេតុស្ថានភាពតូចចង្អៀតហើយផ្ទះប្រជាពលដ្ឋសង់អំពីឈើប្រក់ស័ង្កសី ទើបពិតបាក់ក្នុងការបាញ់ពន្លត់ធ្វើអោយភ្លើងឆេះលឿន ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យខាងលេីនេះបានបំផ្លាញលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋអស់ចំនួន១៥១ខ្នង ការឆាបឆេះលឿននិងចំនួនច្រើន ដោយសារតែផ្ទះប្រជាពលរដ្ឋនៅទីតាំងកើតហេតុខាងលើតូចៗនិងសម្បូរទៅដោយសង់អំពីឈើប្រក់ស័ង្កសី ចំណែកទ្រព្យសម្បត្តិវិញសមត្ថកិច្ចមិនហ៊ានសន្និដ្ឋានថាអស់ប៉ុន្មាននៅឡើយទេ តែក្នុងករណីអគ្គីភ័យនេះមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះនេះ សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ហើយនៅក្នុងហេតុនោះកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាសរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ បាញ់ពន្លត់មានចំនួន៤១គ្រឿងបាញ់ទឹកអស់ទាំង៤១គ្រឿង ទើបរលត់ទៅវិញទាំងស្រុងនៅវេលា៣ និង២០នាទីរំលងអាធ្រាត ថ្ងៃដដែល ៕