Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់ឆក់ទូរសព្ទ័បានសម្រេចតែ​រត់មិនរួចត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ៖​ កម្លាំងនគរបាលប៉ុស្តិទន្លេបាសាក់​ឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយធ្វើសកម្ម​ភាពឆក់ទូរសព្ទ័​ ជនរងគ្រោះបានសម្រេច​ តែ​រត់មិនរួច​
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០៦និង៣០នាទីល្ងាចថ្ងៃទី០៨ខែមករា​ឆ្នាំ២០២០​ នៅចំណុចមុខផ្ទះលេខ61​ ផ្លូវ21​ ភូមិ8​ សង្កាត់ទន្លេបាសាក់​ ខណ្ឧចំការមន រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានអោយដឹងថា​ ជនសង្ស័យដែល​ ឃាត់ខ្លួនរួមមាន៖​ ទី១/មានឈ្មោះ​ ផាត់ ហុងសេង​ ភេទប្រុស​ អាយុ១៤ឆ្នាំ​ជនជាតិខ្មែរ​ មានទីលំនៅភូមិមិត្តភាព សង្កាត់ព្រែកឯង​ ខណ្ទច្បារអំពៅ មុខរបរគ្មាន​ ។
ទី២/ ឈ្មោះ​ ហឿន វិនហួរ​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានទីលំនៅភូមិចុងព្រែក​ សង្កាត់ព្រែកឯង​ ខណ្ឧច្បារអំពៅ​ មុខរបរ​សិស្ស ។
វត្ថុតាងដកហូតមាន​៖​ ​-​ ទូរស័ព្ទ​ដៃ០១គ្រឿងម៉ាក​ OPPO របស់ជនរងគ្រោះ​ ។
-​ ម៉ូតូ០១គ្រឿងម៉ាកហុងដាC១២៥ ពណ៍ខ្មៅ​ សេរី២០១០​ ពាក់ស្លាកលេខ​ ព្រៃវែងង​ ១C- ១៨១៧​ មធ្យោបាយធ្វេីសកម្មភាព​ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាន​សមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាន​នគរ​បាល​ខ​ណ្ឌចំការមន​ ដេីម្បីកសាងសំណុំរឿង​ចាត់ការបន្ត​តាមច្បាប់៕