រថយន្តប៊ែនដឹកដីបុកបុរសស្ត្រីពីរនាក់ប្ដីប្រពន្ធកំពុងជិះម៉ូតូស្លាប់ទាំងពីរនាក់
ភ្នំពេញ៖ បុរសស្ត្រីពីរនាក់ប្ដីប្រពន្ធជិះម៉ូតូឌុបគ្នាតាមផ្លូវត្រូវរថយន្តប៊ែនដឹកដីមួយគ្រឿងមិនស្លាកលេខ បេីកបុកពេញទំហឹង អូសជាច្រេីនម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងទាំងពីរនាក់យ៉ាងអាណោចអធម៌
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ កែងនិងផ្លូវចូល ទៅវិទ្យុអេ ប៊ី សុី ភូមិព្រែកថ្លឹង សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះជាប្ដីមានឈ្មោះ ហេង ដា ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណេីតភូមិកន្ទ្រាន ឃុំរោងដំរី ស្រុបាភ្នំ ខេត្តព្រៃវែង
ឯសពស្ត្រីប្រពន្ធ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា មុនកេីតហេុគេបានឃេីញជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ ជិះម៉ូតូមួយគ្រឿងម៉ាក ស្មាសរ៊ីវ៉ូ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1B-7326 ឌុបគ្នាដោយធ្វេីដំណេីរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ទិសដៅ ពីត្បូងទៅជេីង ខណះមកដល់ចំណុចកេីតហេតុលេី បានបត់ឆ្វេងតាមផ្លូវ បេតុង ច្រកចូលទៅវិទ្យុ A B C ស្របពេលនោះក៏មានរថយន្តដឹកដីមួយគ្រឿងពណ៍ស មិនចាំស្លាកលេខ ធ្វេីដំណេីរ ទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនលឿនបានបត់ស្ដាំដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកជាម៉ូតូពេញទំហឹង អូសជាច្រេីនម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ ដួលបោក្បាលនិងថ្នល់ស្លាប់យ៉ាងអណោចអធម៌ ។
ប្រភពបានបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗរថយន្តបង្ករមិនបានឈប់ទទួលខុសត្រូវដោះស្រាយនោះទេ បានបន្ថែមល្បឿនព្យាយាមបេីកគេចបាត់ស្រមោល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទាក់ទងទៅសមត្ថកិច្ចជំនាញមកវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌដង្កោរងចាំប្រគល់ឲ្យសាច់ញាតិវិញ ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់រួចដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទលធ្វេីបុណ្យតាមប្រពៃណី ៕