Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីលួចម៉ូតូនិង​ទទួលផលចោរកម្ម

ភ្នំពេញ៖​ កម្លាំងនគរបាល​ ខណ្ឌមានជ័យ​ ធ្វើ​ការស្រាវជ្រាវ​ ចាប់ខ្លួនជន​សង្ស័យ២នាក់ជា​បន្តបន្ទាប់ពាក់ពន្ធ័ករណីលួចម៉ូតូនិងទទួល​ផល​ចោរកម្ម
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើ​នេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង​៣០នាទី​ព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២០​ នៅ​ចំណុចផ្លូវលំភូមិមានជ័យ២​ សង្កាត់ស្ទឹងមាន​ជ័យទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានអោយដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួន២នាក់រួមមាន​៖​ ទី១-មាន​ឈ្មោះ​ ឌឿន បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំជនជាតិ​ ខ្មែរទីលំនៅផ្ទះជួលផ្លូវលំ ភូមិមាន​ជ័យ២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមាន​ជ័យ រាជធានី​ភ្នំពេញ មុខរបរមិនពិតប្រាកដ​(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)ជាអ្នកលួចម៉ូតូ​ ។
ជនសង្ស័យទី២- ឈ្មោះ ចាន់ណា ស៊ីនិត ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មានទី​លំនៅ​ផ្ទះជួលផ្លូវលំ ភូមិ សិត្បូឃុំ សិត្បូ ស្រុកស្អាង ខេត្តកណ្តាលមុខរបរ​ រត់ម៉ូតូកង់បីឥណ្ឌា(ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ជាអ្នកទទួលផលចោរកម្ម ។
-ជនរងគ្រោះឈ្មោះ ឆឺយ វិច្ឆិកា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរទីលំនៅផ្ទះជួលផ្លូវ​លេខ២៧១ ភូមិ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ មុខរបរ និស្សិត។

សមត្ថកិច្ចអោយដឹងទៀតថា​ កាល កាលពីថ្ងៃ​ទី០៤ខែមករាឆ្នាំ២០២០វេលាម៉ោង​០៨​និង៣០​នាទីយប់ជនរងគ្រោះបានជិះម៉ូតូ​០១​គ្រឿងម៉ាកGPX ពណ៍ក្រហម សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាកលេខ ភ្នំពេញ1HG-8198 មកចាក់​សោរក​ ទុកនៅក្នុងផ្ទះជួលផ្លូវ​លេខ​២៧១​ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចចូលទៅសម្រាកក្នុងបន្ទប់ជួល(ដោយពុំបានចាក់សោរទ្វារផ្ទះ)លុះដល់វេលាម៉ោង០៨និង៣០នាទីព្រឹក​ថ្ងៃទី០៥ខែ​មករាឆ្នាំ២០២០​ ជនរងគ្រោះភ្ញាក់ពីដំណេក​ រកម៉ូតូដើម្បីជិះទៅរៀន ស្រាប់តែ​បាត់ម៉ូតូមិន​ឃើញក៏បានមកដាក់ពាក្យបណ្តឹង​នៅ​ស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមាន​ជ័យទី១​ឲ្យ​សមត្ថកិច្ចជួយ​ស្រាវជ្រាវ ស្វែងរក​ ។
បន្ទាប់មកកម្លាំងនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យទី១បានចុះទៅពិនិត្យមើលកាំមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅចំណុចកើតហេតុ ក៏ឃើញជនសង្ស័យឈ្មោះ ឌឿន បញ្ញា ជាអ្នកធ្វើ​សកម្មភាពលួចម៉ូតូ ម៉ាក GPX ពណ៍ក្រហម របស់ជនរងគ្រោះនៅវេលាម៉ោង០៥និង​៣០​នាទីទៀបភ្លឺថ្ងៃទី០៥ខែមករាឆ្នាំ២០២០ ។ ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមាន​ជ័យ​​ទី១បានសហការជាមួយកម្លាំងផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌមា​ន​ជ័យ ធ្វើការស្រាវជ្រាវ រករហូតដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០២០វេលាម៉ោង១០និង៣០នាទី ព្រឹកក៏ប្រទះឃើញជនសង្ស័យឈ្មោះ ឌឿន បញ្ញា កំពុងដើរនៅផ្លូវលំ ភូមិមានជ័យ២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ​ ក៏​បាន​ឃាត់ខ្លួនយកមកសាកសួរ នៅស្នាក់ការ​នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បន្ទាប់ពី​សាកសួរ​ ជនសង្ស័យឈ្មោះ ឌឿន បញ្ញា បានឆ្លើយសារភាពថា​ ចំពោះម៉ូតូម៉ាកGPX ពណ៍ក្រហម​ រូបគេបានធ្វើសកម្មភាពឆ្កឹះសោរ​កុងតាក់ បញ្ឆេះជិះយកទៅលក់ឲ្យឈ្មោះ ចាន់ណា ស៊ីនិត ភ្លាមនោះកម្លាំង សមត្ថកិច្ច​ បានបន្តទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ណា ស៊ីនិតនៅចំណុចផ្លូវ​លេខ​១១២ សង្កាត់ ទឹកល្អក់៣ ខណ្ឌ ទួលគោក និងចាប់យកវត្ថុតាង ៖ រថយន្ត០១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-9715យកមករក្សាទុកនៅអធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ​ ដើម្បីចាត់ការតាមតាមនិតិវិធី​ ។

បច្ចុប្បន្ន​ ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំ​រឿងចាត់ការបន្ត៕