ជនសង័្សយ០៤នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនត្រូវនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនដកហូតថ្នាំញៀនមួយចំនួនធំ
បាត់ដំបង៖ កម្លាំងនគរបាលជំនាញខេត្តបាត់ដំបងបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន០៤នាក់
ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង០៣និង៥០នាទីទៀបភ្លឺថ្ងៃទី១៥ខែមករាឆ្នាំ២០២០ នៅចំណុច ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ដោយមានការបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួល នីតិវិធីពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាតដំបង លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងក្នុងផែនជំនាញ រួមជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុង បាត់ដំបង។
សមត្ថកិច្ចនគរបាលបានឲ្យថា ជនសង្ស័យដែលឃាត់ខ្លួនទាំង០៤នាក់រួមមាន៖ ទី១-ឈ្មោះ អ៊ាង ហាក់ឡេង ភេទប្រុស អាយុ១៩ឆ្នាំរស់នៅសង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ដំបង
២-ឈ្មោះ នឿន វណ្ណ:ភេទប្រុសអាយុ១៩ឆ្នាំរស់នៅឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
៣-ឈ្មោះ ហៀង ស៊ីវន ភេទប្រុសអាយុ៣១ឆ្នាំរស់នៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៤-ឈ្មោះ ហោ ឧត្តម ភេទប្រុស អាយុ៤៦ឆ្នាំរស់នៅសង្កាត់ទួលតាឯក ក្រងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តថា ចំពោះវត្ថុតាងដកហូតរួមមាន ៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន មាទឹកកក(IC E) ចំនួន ១២ថង់មានទម្ងន់សរុប ៥.៨២៨, ២៩ ក្រាម - ថ្នាំញៀនប្រភេទកេតាមីន(KETAMINE )ចំនួន ០៤ថង់ទម្ងន់សរុប៤,០១ក្រាម - ថ្នាំញៀនប្រភេទអ៉ិចស្តាស៊ី(MDMA)ទម្ងន់០,១៤ក្រាម - ថ្នាំញៀនប្រភេទយ៉ាម៉ា(WY)ទម្ងន់០,៤១ក្រាម-ជញ្ជីង ថ្លឹងថ្នាំញៀនចំនួន១ -រថយន្តចំនួន០២គ្រឿង -ទូរស័ព្ទដៃចំនួន០២គ្រឿង - ម៉ូតូ១គ្រឿង ។
បច្ចុប្បន្ន ជនសង័្សយទាំង៤នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដេីម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់៕