Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឆ្មក់បង្ក្រាបទីតាំងជល់មាន់មួយកន្លែងចាប់យកមាន់ជល់១៦ក្បាល

ភ្នំពេញ៖​ កម្លាំងចម្រុះ​ចុះ​ គណៈបញ្ជាការឯក​ភាព​ ខណ្ឌច្បារអំពៅ​ ដោយមានការបញ្ជាផ្ទាល់ពីលោក​ ចេង​ មុនីរ៉ា​ អភិបាល​ នៃគណៈអភិបាលខណ្ឌ​ និងដឹកនាំកម្លាំងដោយលោក​ រស់​ សុភ័ក្ត​ អភិបាលរងខណ្ឌច្បារអំពៅ​ មាន​ការសម្របសម្រួលពីលោក​ សឿន​ មុនីរត្ន័ព្រះរាជអជ្ញារងអមសាលាដំបូងរាជធា​នី​ភ្នំពេញ​ បាន​ឆ្មក់បង្ក្រាបទីតាំងជល់មាន់មួយកន្លែង​កាលពីវេលាម៉ោង​០៨និង៣០នាទីព្រឹក​ថ្ងៃទី២០ខែមករាឆ្នាំ២០២០​ ស្ថិតនៅភូមិអូរអណ្តូង១​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

បើតាមរបាយការណ៍របស់អាជ្ញាធរបានឲ្យ​ដឹងថា​ ក្នុងប្រតិបត្តិការណ៍​ នោះកម្លាំងគណៈ​បញ្ជាការឯកភាព​ ចាប់យកមាន់ជល់បានចំនួន១៦ក្បាល​ទ្រង់មាន់ចំនួន៩​ ស្គុតរុំជេីង​មាន់ចំនួន១ថង់។ ចំណែកក្រុមអ្នកញៀន​ល្បែងដឹងខ្លួនមុនបានរត់បាត់អស់៕