Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ពុលស្លាប់២នាក់ចំណែក៥០នាក់ទៀតកំពុងសង្រ្គោះ

ក្រចេះ៖ បើយោងតាមប្រភពបានឲ្យដឹងថា ករណី ប្រជាពលរដ្ឋនៅស្រុកស្នួលដែលគេសង្ស័យថាពុលស្រា(ស)នោះពេលនេះបានស្លាប់ចំនួន២នាក់ដោយ ឡែក៥០នាក់ទៀតកំពុងសង្រ្គោះនៅមន្ទីរពេទ្យ មានអាការះ ធីងធូង វិលមុខ នែនដេីមទ្រូង ស្រវាំងភ្នែក ឈឺក្បាល សង្ស័យពុលស្រាស ដោយហេតុការនេះកេីតឡេីងនៅយប់ថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០១៨ នៅ ភូមិស្នួល កេីត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ប្រភពបានបន្តថា មូលហេតុបណ្ដាលឲ្យពួកគាត់ពុលច្រើនបែបនេះ ដោយសារតែពួកគាត់ចូលរួមពិធីបុណ្យ សពនៅភូមិឃុំកេីតហេតុហេីយប្រហែលជានាំគ្នាផឹកស្រាសស្រាថ្នាំបានជាមានការះបែបនេះ។

មន្រ្តីមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា ហេតុការណ៍ពុលនេះ សង្ស័យពុល មេតាណុលនៅក្នុងស្រាស ហេីយខាងមន្ទីរជំនាញកំពុងស្រាវជ្រាវនិងយកស្រាទាំងនោះទៅពិសោធន៍នៅក្រសួងសុខាភិបាលនិងណែនាំឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបណ្ដោះអាសន្ន ការផឹកស្រាសស្រាថ្នាំ ចំណែកអ្នករងគ្រោះបានធូរស្បើយខ្លះហេីយ អ្នកខ្លះបានត្រឡប់ទៅផ្ទះវិញអ្នក នៅសម្រាក់មន្ទីរពេទ្យ គិតត្រឹមម៉ោង៩និង៣០នាទី ព្រឹកថ្ងៃនេះ នៅសល់តែ២៥នាក់ប៉ុណ្ណោះ៕