Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌទទួលគោក​ ឃាត់ខ្លួនជនសង្ស័យ២នាក់​ ពាក់ពន្ធ័និងករណីរក្សាទុកនូវ​សារធាតុញៀនខុសច្បាប់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទូលគោក ដាក់គោលដៅ​ ត្រួតពិនិត្យការអនុវត្តន៏ច្បាប់ចរាចរណ៌ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិ​ផ្ទុះ ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋានបាន​ធ្វើការឃាត់ខ្លួន​ ជាក់ស្ដែង​ ជនសង្ស័យចំនួន២នាក់​ពាក់ពន្ធ័ករណីរក្សាទុកនូវសារ​ធាតុញៀនដោយខុសច្បាប់​
ហេតុការណ៍នេះបានធ្វើ​ឡើងកាលពីយប់ថ្ងៃ​ទី២១ មករាឆ្នាំ២០២០​ នៅ​តាមបណ្ដោយផ្លូវ​២១៥​ ក្រុមទី៣៦​ ភូមិ១៦​សង្កាត់ផ្សារដើមគរ​ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​ឃាត់ខ្លួនរួមមានទី១ ៖​ មានឈ្មោះ​ ឆេន ភារី ហៅ រី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ឃាត់ខ្លួននៅវេលាម៉ោង ៩និង៥០នាទីយប់ ។ វត្ថុតាងដែលបានចាប់យកមាន៖​ ក្រាមពណ៌សថ្លា(សង្ស័យ​គ្រឿង​ញៀន ) ចំនួន៣កញ្ចប់តូច និងទូរស័ព្ទដៃមួយ​គ្រឿងម៉ាក NOKIA និងម៉ូតូមួយគ្រឿងម៉ាក HONDA DREAM-C១២៥ ពណ៍ខ្មៅ ស៊េរី​២០១១ ពាក់ស្លាកលេខកំពង់ចាម 1G-7656 ដែលមានលេខតួ និងលេខម៉ាសុិន 8620680 ។
ជនសង្ស័យទី២ ៖​ ឈ្មោះ​ ខេង សុខ​ប៉ាវ ហៅ ប៉ាវ ភេទប្រុស អាយុ២៣ឆាំ្ន ជនជាតិខែ្មរ មុខ​របរកម្មករដឹកកង់ឡាន ស្នាក់នៅក្នុងកន្លែងធ្វើការ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹ​ង​កេងកង រាជធានីភ្នំពេញ ឃាត់ខ្លួននៅ វេលា​ម៉ោង១០និង២០នាទីយប់​ ។ វត្ថុតាងដែល​បានចាប់យក-ក្រាមពណ៌សថ្លា(សង្ស័យគ្រឿង​ញៀន ) ចំនួន១កញ្ចប់តូច និងម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៍ខ្មៅ ស៊េរី2014 ពាក់ស្លាកលេខភ្នំពេញ 1CF-1524 ដែលមានលេខតួ និងលេខម៉ាស៊ីន 9054251 ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង២នាក់​រួមនិងវត្ថុតាង​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕