អាណិតណាស់ !! បុរសអ្នករើសអេតចាយម្នាក់ត្រូវជនកំណាចបាញ់មួយគ្រាប់ធ្លាយជើងរងរបួសធ្ងន់
ភ្នំពេញ ៖ បុរសម្នាក់ដែលជាអ្នកដើររើសនិងទិញអេតចាយត្រូវបានខ្មាន់កាំភ្លើងបាញ់មួយគ្រាប់ធ្លាយប្រអប់ខ្មងជើងរងរបួសធ្ងន់បានក្រុមគ្រួសារដឹងទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុី ៖ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៦ខែមករាឆ្នាំ២០២០ នៅចំណុច តារាង បាល់និងតាបប៊ីយ៉ែ មួយកន្លែងស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា បុរសជនរងគ្រោះមានឈ្មោះ ឃិន ឆៃយ៉ា អាយុ៤៣ឆ្នាំមុខរបរ រេីស និងទិញអេតចាយ ស្នាក់នៅ ដីឡូ ជួលគេ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក្បែកន្លែងកើតហេតុ ។ ឯជនដៃដល់មានឈ្មោះ ហ្វ៊ីណូ អាយុប្រហែល៤៥ឆ្នាំ ។ ចំណែកម្ចាស់កាំភ្លើងឈ្មោះ ជួន គឹមហៀង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ស្នាក់នៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុបានបង្ហើបប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅលេងបុកប៊ីយ៉ែ ដូចរាល់ដង ចំណែកជនដៃដល់ និងម្ចាស់កាំភ្លើងជាមន្ត្រីនគរបាល ព្រមទាំងម្ចាស់តាបប៊ីយ៉ែ បានអង្គុយផឹកសុីជាមួយគ្នានៅក្បែរនោះ ។ បន្ទាប់មកជនដៃដល់បានទៅឈរមើលជនរងគ្រោះបុកប៊ីយ៉ែ តែពេលដែលឈរមើលនោះ បណ្ដាលអោយទើសជនរងគ្រោះក៏បាននិយាយថាសុំបន្តិច(ព្រោះ ប៉ះបុកមិនកើត)។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះ ជនរងគ្រោះនិងជនដៃដល់មិនដឹងថា មានបញ្ហាអ្វីពីមុនមកនោះទេ គ្រាន់តែនិយាយប៉ុណ្ណឹងស្រាប់តែប្រតាយប្រតប់គ្នាតែម្ដង ហើយជនដៃដល់ស្ទុះទៅយកកាំភ្លើងពីបុរសម្នាក់ដែលជាមន្ត្រីនគរបាលអង្គុយផឹកសុីជាមួយគ្នា នៅក្បែនោះមកបាញ់ចំជើងជនរងគ្រោះបណ្ដាលឲ្យធ្លុះពីម្ខាងទៅម្ខាងរងរបួសធ្ងន់ហូរឈាមពេញផ្លូវ និងឆ្លៀតដើររកបងប្អូនឲ្យជួយដឹកបញ្ចូនមកកាន់មន្ទីពេទ្យរុស្សុីដើម្បីសង្គ្រោះផងដែរ ។ ចំណែកជនដៃដល់និងម្ចាស់កាំភ្លើងបន្ទាប់ពីបង្កហេតុបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច នគរបាល មូលដ្ឋានខណ្ឌដង្កោបានចុះទៅដល់និងធ្វើកំណត់ហេតុ ដើម្បី ស្រាវជ្រាវតាមចាប់ជនដៃដល់និងម្ចាស់កាំភ្លើង យកមកនផ្ដន្ទាទោសតាមច្បាប់ ៕