សូមកុំដាច់ចិត្តអូសរំលងអី គ្រួសារក្រីក្រកំព្រាឪពុកម្ដាយ ផ្ទះជិតរលំកំពង់ដង្ហោយរកជំនួយពីសប្បុរសជនឲ្យជួយ
តាកែវ ៖ កូនកំព្រាឪពុកម្ដាយមួយគ្រួសារ ដាច់ចិត្តលេីកដៃសុំអង្វរដល់សប្បុរសជន សូមជួយពួកគាត់ ខណៈដែលម្ដាយបានស្លាប់ចោលអស់រយៈពេលជាង៥ឆ្នាំមក ចំណែកឪពុកបានចេញទៅធាក់សុីក្លូរនៅភ្នំពេញបាត់ឈឹងទៀត ហេីយផ្ទះពួកគាត់ពុកជេីងសរសរទ្រេតជិតរលំផងដែរមានទីតាំងស្ថិតនៅភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។
យោងតាមប្រភពពីក្រុមគ្រួសារក្រីក្រកំព្រា បានប្រាប់ក្រុមការងារយេីងអោយដឹងថា គាត់មានឪពុកឈ្មោះ ឡុង វណ្ណា មុខរបរ អូសរទេះបន្លែនៅផ្សារតាកែវ(ពីមុន) ម្ដាយ មានឈ្មោះ សុខ ឡៃ មុខរបរនៅផ្ទះ(ស្លាប់) និងមានបងប្អូនចំនួន៧នាក់ ស្រីទាំអស់ ចំណែកកូនបងមានអាយុ២៩ឆ្នាំ និងប្អូនពៅអាយុ៩ឆ្នាំ ដោយសារជីវភាពក្រីក្រខ្វះខាត់ខ្លាំងពេកពួកគាត់មិនបានរៀនសូត្រសូម្បីតែម្នាក់សោះឡេីយ។
ក្រោយពីម្ដាយបស់ពួកគាត់បានស្លាប់ ឪពុកបានចេញទៅរកការងារធ្វេីនៅភ្នំពេញ(ធាក់ សុីក្លូ)និងបានផ្ញេីលុយអោយកូនក្នុងមួយខែ៣០០០០៛ទៅ៤០០០០រៀលដែរ តែរយៈមួយរយៈនេះបាត់ដំណឹងសូន្រឈឹង ចំណែកកូនកំព្រាទាំង៧នាក់បានទៅធ្វេីការសុីឈ្នួលគេចិញ្ចឹមបងប្អូនខ្លះនៅជាមួយអ្នកជិតខាងលំបាក់បំផុត។
ដោយឃើញភាពលំបាកវេទនាទើបប្រជាពលរដ្ឋជិតខាងនៅភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ សូមសំណូពរអោយក្រុមភ្នាក់ងារសារព័ត៌មានជួយផ្សព្វផ្សាយដំណឹងដ៏កំសត់មួយនេះដល់សប្បុរសជនដែលគាត់មានចិត្តមេតាជួយក្រុមគ្រួសារក្មេងកំព្រាទីទាល់ក្រទាំងនេះផង ពិបាកភ្នែកមេីលណាស់ផ្ទះពួកគាត់ដំបូលប្រក់មេឃ សរសរដ្រេតជិតរលំទៀត ពេលមានភ្លៀងខ្យល់ម្ដងៗ រត់ជ្រកក្រោមផ្ទះគេទាំងយប់ក៍មានពិបាក់ណាស់ ដោយសារខ្លួនទីទល់ក្រនិងជាក្មេងកំព្រាសុទ្ធតែស្រីៗទៀត រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ពេលខ្លះដាច់បាយម្តងៗបានអ្នកជិតខាងមានចិត្តអាណិតអាសូរជួយផ្តល់ចំណីអាហារខ្លះៗដល់ពួកគាត់ផងដែរ។
សង្ឃឹមថានៅពេលសប្បុរសជនដែលមានចិត្តសប្បុរសធម៌បានឃើញហើយនឹងបានជួយឧបត្ថមដល់គ្រួសារមួយនេះផង សូមទំនាក់ទំនងតាមរយះលេខទូរសព្ទ័អ្នកជិតខាង015-306876 សូមអគុណ