Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ក្មេងៗនាំគ្នាហែលទឹកលែងមិនប្រយត្ន័លង់ស្លាប់ម្នាក់

ភ្នំពេញ៖ ក្មេងៗប្រុសស្រីចំនួន៣នាក់នាំគ្នាទៅចុះហែលលេងក្នុងទឹកទន្លេបណ្ដាលឲ្យលង់ក្មេងស្រីម្នាក់ ស្លាប់ ដោយឡែកក្មេងប្រុស២នាក់ទៀតត្រូវបានអ្នកឃើញហេតុការណ៍ជួយសង្គ្រោះទាន់ពេលវេលារួច ផុតពីរសេចក្ដីស្លាប់
ហេតុការណ៍គួរឲ្យសង្វេកនេះបានកើតឡើងកាលពីរ វេលាម៉ោង១រសៀលថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៨ នៅ ចំនុចទន្លេសាបទល់មុខផ្សារកណ្ដាលស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពក្មេងស្រីរងគ្រោះមានឈ្មោះ លក្ខ ណា អាយុ ១១ ឆ្នាំមុខរបរ សិស្ស ស្នាក់នៅផ្ទះជួលជាមួយម្ដាយម្តុំផ្សារចាស់ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានស្រុកកំណើតស្រុកពារាំង ខេត្តព្រៃវែង ។
បើយោងតាមសម្ដីរបស់ម្ដាយក្មេងស្រីរងគ្រោះបានឲ្យ ដឹងថា មុនពេលកើតហេតុកូនស្រីរបស់គាត់បានសុំគាត់ទៅហូបមីនៅម៉ាត តែមិនដឹងយ៉ាងម៉េចទេបានជាកូនរបស់គាត់បាននាំគ្នាមកហែលទឹកនៅទន្លេនេះវិញ។
ចំណែកតាមប្រភពនៅកន្លែងកើតហេតុវិញបានឲ្យដឹងថានៅម៉ោងកើតហេតុខាងលើគេបានឃើញក្មេងៗ ប្រុសស្រីចំនួន៣នាក់បាននាំគ្នាមកលេងទឹកទន្លេ លុះមួយសន្ទុះក្រោយមកក៏បានឃើញក្មេងៗទាំង៣នាក់ បានលង់ទឹក ភ្លាមៗនោះគេបានឃើញអ្នកទូកនេសាទនៅក្នុងទន្លេជួយស្រង់ក្មេងប្រុសៗ២នាក់ឡើងគោក ចំណែកក្មេងស្រីម្នាក់ទៀតបានលិចទៅក្នុងទឹកទន្លេបាត់ បន្ទាប់មកប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើត ហេតុហើយក៏បានជួលទូកទូកនេសាទ ឲ្យចុះជួយរាវរកក្មេងស្រី ពេលនោះក្រុមអ្នករាវរកប្រើពេលជាង២ ម៉ោងទើបរកឃើញតែក្មេងស្រីរងគ្រោះត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយ ក៏បាននាំគ្នាស្រង់ឡើងគោក។
ក្រោយពេលរកឃើញសពក្មេងស្រី សមត្ថកិច្ចក៏បានធ្វើកោសល្យវិច័យនិងកំណត់ហេតុប្រគល់សពក្មេង ស្រីរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុក កំណើត ៕