ក្រុមគ្រួសារជនរងគ្រោះថាធ្លាក់ពីជាលើអគារកម្ពស់៣ជាន់ស្លាប់ គឺករណីឃាតកម្ម ខណៈដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់យកមកសួរនាំ
ភ្នំពេញ៖ មេការសំណង់ម្នាក់ធ្លាក់ពី លើអគារកម្ពស់៣ជាន់បាក់កស្លាប់ កាលពីព្រឹកថ្ងៃទី២៤ ខែមករាឆ្នាំ២០២០ កន្លងទៅនៅចំណុចអគារ កំពុងសាងសង់ តាមបណ្ដោយផ្លូវជាតិលេខ៣ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ដោយសង្ស័យករណី ឃាតកម្ម ( ព្រួតគ្នាវាយទម្លាក់ពីលើអគារកម្ពស់៣ជាន់) ។
សូមជម្រាបថា នៅថ្ងៃកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ រួចទាក់ទងជំនាញកោសល្យវិច្ឆ័យការរិយាល័យស្នងការរាជធានីភ្នំពេញ ដល់មកន្លែងកើត ហេតុ ដើម្បីពិនិត្យលើសាកសព ពេលនោះជំនាញកោសល្យវិច្ឆ័យការរិយាល័យស្នងការរាជធានីភ្នំពេញ ចុះទៅដល់រៀបចំពិនិត្យ ស្រាប់តែមួយសន្ទុះក្រោយមក ក៏នាំគ្នាចេញរួចត្រឡប់ទៅវិញ ដោយមិនដឹងមូលហេតុ
ហើយប្រគល់ឲ្យកោសល្យវិច្ឆ័យខណ្ឌអ្នក ពិនិត្យវិញ ក្រោយពីកោសល្យវិច្ឆ័យ រួចសមត្ថកិច្ចបានសន្និដ្ឋានថា សាកសពជនរងគ្រោះស្លាប់ដោយសារធ្លាក់ពីលើអាគារពិតប្រាកដមែន ហើយបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយក្រុមគ្រួសារជនរងគ្រោះមិនបានប្ដឹងផ្ដល់នោះទេ ។
បន្ទាប់ពីធ្វើបុណ្យចប់សព្វគ្រប់នៅថ្ងៃទី២៥ ខែឆ្នាំដដែលជនសង្ស័យបានខលទៅឈ្មោះ អ៊ុុ ប៉ូណា អាយុ៣៥ឆ្នាំមុខរបរ មេការសំណង ដូចគ្នាថា ជនរងគ្រោះឈ្មោះ ស៊ូ រ៉ាវេត អាយុ៣២ ឆ្នាំមុខរបរ ជាមេ ការសំណង់ មិនមែនស្លាប់ដោយខ្លួនឯងនោះទេ គឺស្លាប់ដោយសារតែមនុស្ស៣នាក់ វាយនិងដំបងដែកហើយមិនទាន់ស្លាប់ ក៏រុញទម្លាក់ពីលើអគារកម្ពស់ ៣ជាន់ឲ្យបាក់កស្លាប់តែម្ដង។
លុះដល់ព្រឹកថ្ងៃទី២៦ខែមករា ឆ្នាំ២០២០ ដោយក្រុមគ្រួសារជនរងគ្រោះមានការសង្ស័យក៏បានទៅដាក់ពាក់បណ្ដឹងនៅនគរបាលប៉ុស្ដិ៍ក្រាំងពង្រ ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងនគរបាលប៉ុស្ដិ៍ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ ក៏បានធ្វេីការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់មកធ្វើការសាកសួរនៅអធិការខណ្ឌដង្កោ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ កែវ ចន្ថា អាយុ៣៦ឆ្នាំ មានស្រុកកំណើត ភូមិព្រៃទប់ ឃុំច្រកម្ទេស ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្រុមគ្រួសាររបស់ជនរងគ្រោះបានស្នើសុំទៅដល់សមត្ថកិច្ចមេត្ដាជួយបើកការស្រាវ ជ្រាវឲ្យម៉ត់ចត់ ដើម្បីរកយុត្ដិធម៌ជូនពួកគាត់ផង ៕