Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់លួចម៉ូតូ២០២០បាន​សម្រេច​មកពីខេត្តតាកែវ​ អស់លក្ខមកជាប់​អន្ទាក់នគរបាលខណ្ឌដង្កោ

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការនគរបាលខណ្ឌ​ដង្កោធ្វើការឃាត់ខ្លួនក្នុងប្រតិបត្តិការចុះអនុវត្តត្រួតពិនិត្យរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ ឆែករកឃើញកាំបិតប៉័ងតោ​ដាក់​ក្រោមកែបម៉ូតូនិងធ្វើការសាកសួរទើបដឹងថា​ ជាម៉ូតូលួចចេញពីខេត្តតាកែវ។
ហេតុការណ៍នេះបានកើតឡើងនៅវេលា​ម៉ោង០១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវលេខ២១៧ នៅចំណុចមុខអធិការនគរបាលខណ្ឌដង្កោ ក្នុងសង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់មាន៖​ ទី១/ ឈ្មោះ ទុំ កន ភេទប្រុស អាយុ២១ឆ្នាំ មុខបរមិនពិតប្រាកដ ទីលំនៅភូមិ ក្រសាំងពល ឃុំតាអូរ ស្រុកគីរី វង់ ខេត្តតាកែវ
ទី២/ឈ្មោះ សែប ទូច ភេទប្រុស អាយុ២២​ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុក គីរីវង់ ខេត្តតាកែវ ។
សមត្ថកិច្ចបានបន្តថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់គឺកម្លាំងនគរ​បាលនៃអធិការនគរបាលខណ្ឌដង្កោ បានធ្វើការ​ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិ​ផ្ទុះរឹតបណ្ដឹងច្បាប់ចរាចរណ៍​ នៅមុខអធិការ​នគរបាលខណ្ឌដង្កោ ហើយបា​ឃើញជន​សង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងគ្មានស្លាក​លេខក៏ឃាត់ធ្វើការសួរនាំនិងឆែករកឃើញកាំបិតប៉័ងតោមួយដែលជនសង្ស័យដាក់នៅខាងក្រោមកែបម៉ូតូ។ ដោយឃើញបែបនេះ​ទើបកម្លាំងធ្វើឃាត់ខ្លួនយកមកសួរនាំ​បន្ថែម​នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារ​ភាពថា​ ម៉ូតូម៉ាកហុងដា​ ឌ្រីម​ ឆ្នាំ២០២០ដែល​ពួកគេលួចកាច់សោរករ​ចេញពីភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ នៅ​ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០វេលាម៉ោងប្រហែល១៨និង​០០​នាទី នៅពេលដែល​ម្ចាស់ ដាក់បញ្ឈរចោលនៅខាងមុខផ្ទះ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃុំខ្លួន​បណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងប្រគល់ជូននគរបាលស្រុងគីរីវង់ដើម្បីចាត់ការបន្តតាម​ផ្លូវច្បាប់បន្ត៕