ចោរឆក់ទូរសព្ទ័បាត់ខំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវឲ្យសមត្ថកិច្ចជួយរក តែសមត្ថកិច្ច ថាពិបាករកណាស់បើទោះជាមានGPSក៏ដោយ
ភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាត២នាក់ត្រូវក្រុមជនសង្ស័យជាចោរ២នាក់ជិះម៉ូតូហុងដា ឌ្រីមមួយគ្រឿងមិនចាំស្លាកលេខធ្វើសកម្មភាពឆក់ទូរសព្ទ័បានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល មិនរំខានសមត្ថកិច្ច
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៧យប់ថ្ងៃទី៣០ខែមករាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៤៨៨សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នារីរងគ្រោះជាម្ចាស់ទូរសព្ទ័មានឈ្មោះ ឃុនលី អាឡែន អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយទូរសព្ទ័ដែរចោ៛ឆក់ទៅម៉ាក(អឹមប៉ូ S11) ចំណែកនារីម្នាក់ទៀតជាអ្នកឌុបមិនបានស្គាល់ឈ្មោះ ។
បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបខ្លួននិងមិត្តភក្ភ័ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីផ្ទះបំណង់មករកញាំអី លុះមកដល់ចំណុចកើតហេតុបាននាំគ្នាឈប់ម៉ូតូយកទូរសព្ទ័ដើម្បីឆែកមើលលេខផ្លូវ ខណៈកំពុងតែឆែករកមើលផ្លូវស្រាប់តែលិចមុខក្រុមជនសង្ស័យជាចោរចំនួន២នាក់ជិះម៉ូតូ០១គ្រឿង ម៉ាក ហុងដា ឌ្រីម មិនចាំស្លាកលេខមកពីក្រោយធ្វើសកម្មភាពឆក់ទូរសព្ទ័ បានសម្រេច រួចបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
នារីងគ្រោះបានបន្តរៀបទៀតថា ពេលដែលក្រុមជនសង្ស័យឆក់ភ្លាមៗខ្លួនបានស្រែឲ្យគេជួយដែរតែគ្មានអ្នកជួយ បន្ទាប់មកក៏តេទូរសព្ទ័ទៅបងប្អូនអោយមកជួយរកដោយតាមដានតាមប្រពន្ធ័GPSដឹងថាក្រុមជនសង្ស័យនៅម្ដុំក្បែស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ទើបបងប្អូនព្រមទាំងជនរងគ្រោះមករាយការណ៍ប្រាប់អ្នកសារព័ត៌មានដែលនៅអង្គុយក្រោមស្ពានអាកាស ស្ទឹងមានជ័យ ហើយអ្នកសារព័ត៌មានបានណែនាំឲ្យទៅដាក់ពាក្យបណ្ដឹង ។
ក្រោយមកក្រុមជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ តែនគរបាលបានប្រាប់ថា ពិបាកតាមរកណាស់ បើទោះបីជាមានGPSក៏ដោយព្រោះទូរសព្ទ័មិនមែនដូចម៉ូតូទេ! ជនរងគ្រោះគ្រាន់តែលឺនគរបាលនិយាយដូច្នេះ អស់សង្ឃឹមបានត្រឹមតែដាក់ពាក្យបណ្ដឹងរួចក៏នាំគ្នាទៅផ្ទះវិញអស់ទៅ ៕