សាហាវណាស់! ចូលម៉ាស្សាវៃសិច គ្មានលុយឲ្យគេ កើតអំពើហឹង្សា រត់យកកាំភ្លើងមកបាញ់រះជាច្រើនគ្រាប់
ភ្នំពេញ៖ បុរសក្លាហានម្នាក់បានចូលទៅកន្លែងម៉ាស្សាវៃសិច យីហោ«លីលី»រួចរាល់គ្មានលុយអោយគេ ក៏កើតជាជម្លោះប្រតាយប្រតប់គ្នា រួចបានយកកាំភ្លើងAKមកបាញ់រះជាច្រើនគ្រាប់បង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលនៅក្បែខាង
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៧និង៥០នាទីយប់ថ្ងៃទី៣១ មករាឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងមុខហាងម៉ាស្សា យីហោ«លី លី» ស្ថិតក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមសម្ដីជនរងគ្រោះមានឈ្មោះ ប៉ោកសេរីវុធ កែភេទជាមនុស្សស្រី បានប្រាប់ឲ្យដឹងថា នៅមុនពលកើតហេតុ បុរសក្លាហានជាជនសង្ស័យបានចូលមកហាង ម៉ាស្សា យីហោ(លី លី)ហើយបានយករូបនាងរួមភេទដោយនិយាយត្រូវគ្នាក្នុងតំលៃ( ២៥ដុល្លារ) លុះពេលពេលរួចរាល់ចេញមកខាងក្រៅវិញនាងទាលុយស្រាប់តែហុចលុយអោយនាង១៤០០០រៀល ខុសពីតំលៃដែលនិយាយគ្នាក៏បានឈ្លោះប្រកែក ប្រតាយប្រតប់ គ្នារហូតខាងនារីម៉ាស្សាចាប់ហែកអាវ បុរសក្លាហាននិងបានទាញម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៨ពាក់ស្លាកលេខភ្នំពេញ1GQ-2181 ដែលបុរសនោះជិះមកយកទុក ហើយស្រែកអោយមិត្តភក្តិដែលនៅហាងក្បែរឲ្យមកជួយ ទើបបុរសជាជនសង្ស័យឈប់ធ្វើសកម្មភាព ។
ប្រភពដដែលបានបន្តទៀតថា ភ្លាមៗបុរសរូបនោះបានដើរចេញទៅបាត់បានប្រហែលជាកន្លះម៉ោង ស្រាប់តែឃើញដើរមកវិញដោយដៃកាន់កាំភ្លើងAK សំដៅមករកហាងម៉ាស្សាខាងលើ ហើយបានបាញ់រះ៦ទៅ៧គ្រាប់បង្កការភ្ញាក់ផ្អើលរួចក៏ចូលទៅយកម៉ូតូជិះចេញទៅបាត់តែម្ដង ។
ជនសង្ស័យជាខ្មាន់កាំភ្លើង មិនទាន់ស្គាល់ អត្តសញ្ញាណកំពុងគេចខ្លួន។
ក្រោយពេលកើតហេតុសមត្ថកិច្ច នគរបាលមូលដ្ឋានបានត្រឹមតែចុះមកពិនិត្យកន្លែងកើតហេតុ បានរកឃើញសំបកគ្រាប់AK៦គ្រាប់ យកធ្វើកំណត់ហេតុនិងឲ្យជនរងគ្រោះបំភ្លឺតែប៉ុណ្ណោះ ខណៈជនបង្កគេចខ្លួនបាត់។
មហាជនរងចាំមើលថាតើ លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិសែនជ័យ អាចស្រាវជ្រាវតាមចាប់ជនសង្ស័យជាខ្មាន់កាំភ្លើងយកមកផ្ដន្ទាទោសបានដែរឬទេ? ៕