នគរបាលពីរនាក់សង្ស័យជិះម៉ូតូខុសស្ពានធ្លាក់ទឹកឈ្លក់
ព្រះវិហារ៖ មន្ត្រីនគរបាលនៅការិយាល័យអន្តរាគមន៍នៃស្នងការដ្នាននគរបាលខេត្តព្រះវិហារពីរនាក់ជិះម៉ូតូខុសស្ពានធ្លាក់ទឹកឈ្លក់ស្លាប់ទាំងពីរយ៉ាងណោចអធម៌
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចអូរម្លូជ្រុងភូមិត្មាតប៉ើយ ឃុំព្រីងធំស្រុកជាំក្សាន្តខេត្តព្រះវិហារ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់រួមមានទី០១/ ឈ្មោះ ញិបសុខា ជាអ្នកបើកបរម៉តូ ទី២/ ឈ្មោះ ឃឹមប៊ីចាន់រ៉ា អ្នកទាំង២មន្ត្រីនគរបាលជាតិនៅការិយាល័យអន្តរាគមន៍នៃស្នងការដ្នាននគរបាលខេត្តព្រះវិហារ។
សមក្ថកិច្ចបានបន្ត និងសន្និដ្ឋានថា សង្ស័យជនរងគ្រោះជិះម៉ូតូឌុបគ្នាមិនប្រុងប្រយត្ន័បណ្ដាលឲ្យជិះខុសស្ពានទើបធ្លាក់ទឹកឈ្លក់ស្លាប់តែម្ដង ក្រោយមកសមត្ថកិច្ចជំនាញបានធ្វើកោសលវិច្ឆ័យនិងកំណត់ហេតុប្រគល់សពអោយទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕