ជនសង្ស័យ៤នាក់ត្រូវនគរបាលឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័មិនបានសម្រេច
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍នភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ពន្ធ័ករណីឆក់ទូរសព្ទ័ដៃ ជនរងគ្រោះមិនបានសម្រេច
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចខាងជើងផ្សាម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សម្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួនរួមមាន៖១-ឈ្មោះ នូ ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។
២-ឈ្មោះ អេង ម៉េងហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។
៣-ឈ្មោះ ទិត្យ វិស័ក្ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិមិត្តភាព សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។
៤-ឈ្មោះ សេត រ៉ាវិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ(មានសារធាតុញៀន)។
-ចំណែកជនរងគ្រោះឈ្មោះ អ៊ឹម ចាន់ថា ភេទបុ្រស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនសំណង់ឯកជន ស្នាក់នៅផ្ទះលេខ៩២០ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបន្តថា សម្ភារៈដកហូតរួមមាន ៖ ម៉ូតូ០២គ្រឿង ( ១-ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៨ ស្លាកលេខភ្នំពេញ1GQ-1256 -២-ម៉ាកឡែត ពណ៌ស ផលិតឆ្នាំ២០១៥ ស្លាកលេខភ្នំពេញ1FU-0233(របស់ជនសង្ស័យ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕