ឆេះស៊ីទែនហ្គាសក្នុងការ៉ាស់សាំង(សម្បត្តិមានហេង)បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់
ភ្នំពេញ៖ ធ្លាយសុីទែនហ្គាសក្នុងការ៉ាសសាំង តេលា បង្ករជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងមកអន្តរាគមន៍ជួយបាញ់ពន្លត់ ៖ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល០៧យប់ថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចការ៉ាស់សាំងតេលា(សម្បត្តិមានហេង) ក្បែរ វត្ថ និរោធន៍ តាមបណ្ដោយផ្លូវជាតិលេខ១ ភូមិបឹងឈូកសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីបុកលិគ្គដែលនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនដំបូងគេឃេីញអណ្ដាតភ្លេីងឆាបឆេះសន្ធោសន្ធៅចេញពីសុីទែនហ្គាស ធំចំណុះ១២០០០លីត្រ ដែលនៅខាងក្នុងការ៉ាស់សាំងតេលាយីហោ(សម្បត្តិមានហេង ) បង្កអោយមានការភ្ញាក់ផ្អើលនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ មកបាញ់ពន្លត់តែមិនរលត់ ទេីបទំនាក់ទំនងទៅសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកជាច្រើនគ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់ ញាប់ជើងញាប់ដៃ ទើបរលត់ទៅវិញដោយប្រើពេលវេលាប្រហែលកន្លះម៉ោង ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ការ៉ាស់សាំងមានឈ្មោះ ព្រំ សុផាន់ណា ភេទស្រីអាយុ៣៥ឆ្នាំ ជាជនជាតិខ្មែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គីភ័យនេះមូលហេតុបណ្ដាលមកពីធ្លាយសុីទែនហ្គាសទើបបង្កឲ្យឆាបឆេះតែម្ដង ។
ហើយក្នុងប្រតិបត្តិការណ៍អន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យ កម្លាំងជំនាញបានប្រើប្រាស់រថយន្តអគ្គីភ័យចំនួន៩គ្រឿងរួមមាន៖ រថយន្ត ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១ គ្រឿង។
-រថយន្ត ក្រសួងមហាផ្ទៃចំនួន ០៣គ្រឿង
-រថយន្ត បុរីប៉េងហួតចំនួន០១គ្រឿង
-រថយន្ត សាលាខ័ណ្ឌច្បារអំពៅចំនួន០១ គ្រឿង
-រថយន្ត ទីក្រុងកោះពេជ្រចំនួន០៣គ្រឿង
ចំណែកសម្ភារៈ ខូចខាតមាន៖ សុីទេនហ្គេស មួយតែមិនឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ និងបណ្ដាលឲ្យបុរសម្នាក់ឆេះរលាត់ស្បែករងរបួសធ្ងន់ ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕