Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អាសូរណាស់!បុរសវ័យ៥០ឆ្នាំម្នាក់ផ្ទុះកាំជ្រួច​ដាច់ក្បាលស្លាប់គួរឲ្យសង្វេក

តាកែវ៖ បុរសវ័យចំណាស់ម្នាក់ដែលជាអ្នកធ្វើកាំជ្រួចគ្រប់ធន់លក់ត្រូវរំសេវផ្ទះដាច់ក្បាលចេញពីខ្លួនស្លាប់ភ្លាមៗយ៉ាងអាណោចអធម័ខណៈកំពុងតែលាយរំសេវសង្ស័យខុសបច្ចេកទេស

ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ កែវ ឈិនភេទប្រុសអាយុ៥០ឆ្នាំ មានមុខរបរជាអ្នកធ្វើកាំជ្រូចលក់មានទីលំនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុបុរសរងគ្រោះបានលាយរំសេវដេីម្បីធ្វើជាកាំជ្រូចខណៈកំពុងសង្ស័យតែខុសបច្ចេកទេសទេីបធ្វេីឲ្យផ្ទុះបណ្តាលឲ្យដាច់ក្បាលចេញពីស្មាស្លាប់យ៉ាងអាណោចអធម័គួរឲ្យសង្វេក។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងសន្និដ្ឋានថាអាចបណ្ដាលមកពីលាយរំសេវខុសបច្ចេកទេសទេីបផ្ទុះបែបនេះ។ បន្ទប់ពីពិនិត្យធ្វើកោសល្យវិច្ឆ័យរួចសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពជួនទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕