អគ្គិភ័យបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងជាប់គ្នា ខូចខាត ទ្រព្យរាប់ម៉ឺនដុល្លារ
(ភ្នំពេញ) ៖ បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា គ្រោះអគ្គិភ័យបានឆាប ឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងដែលសង់ជាប់គ្នា(ផ្ទះល្វែង) បង្កឱ្យក្លាយជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង ០៦ និង០០ នាទី ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវវេង ស្រេង ក្រុមទី១ ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុគេបានឃើញ បង្គោលភ្លើងខាងមុខផ្ទះកើតមានទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យឆេះខ្សែភ្លើង នៅ លើបង្គោលហើយនាំគ្នាទៅហៅដាស់ម្ចាស់ផ្ទះលក់ពូក តែមិនងើបបើកទ្វារ នៅឡើយ ហើយភ្លើងឆេះរាលចូលដល់ ក្នុងផ្ទះលក់ពូក ទើបផ្អើលឆោឡោកាន់ តែខ្លាំងឡើង ទោះជាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ក៏មិនអាចទប់ឈ្នះភ្លើងកាន់តែខ្លាំងឡើងរាលចូលដល់ផ្ទះ ជួស ជុលម៉ូតូ និងបន្តទៅផ្ទះលក់ម៉ូតូ ភ្លើងកាន់ តែឆេះសន្ធោសន្ធៅខ្លាំងភ្លើងពេញបន្ទុកតែម្តង ។
ប្រភពបានបន្តថា បន្ទាប់ពីឆាបឆេះភ្លាម ៗ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមជាមួយកម្លាំង នគរបាលកម្លាំងកងរាជអាវុធហត្ថជា ពិសេសក្រុមរថយន្តពន្លត់អគ្គីភ័យ ជា ច្រើនគ្រឿងមកពីតាមបណ្តាអង្គភាព ពាក់ព័ន្ធជាច្រើនផ្សេងៗចុះ អន្តរាគមន៍ ដល់កន្លែងកើតហេតុ ដើម្បីធ្វើការបាញ់ ទឹកទប់ស្កាត់អណ្តាតភ្លើង ប៉ុន្តែពេល ដែលរថយន្តពន្លត់អគ្គិភ័យចុះទៅដល់ នោះអគ្គិភ័យឆាបឆេះបន្តចូលទៅកាន់ ផ្ទះល្វែងនៅជាប់ៗគ្នានោះទៅហើយ បង្ក ឱ្យមានការឆាបឆេះកាន់តែខ្លាំងឡើង ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ល្វែងខាង លើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្ត អស់៣២គ្រឿង ប្រើប្រាស់ទឹកអស់៣២ គ្រឿង ទើបកម្លាំងនគរបាលជំនាញអាច គ្រប់គ្រងស្ថានការណ៍ឱ្យធូរស្បើយបាន ទាំងស្រុងនៅវេលាម៉ោង ០៧ និង ២០ នាទីព្រឹកថ្ងៃខែឆ្នាំដដែល ។ ដោយឡែក ចំពោះមូល ហេតុនៃការឆាបឆេះសមត្ថ កិច្ចជំនាញពុំទាន់អាច បញ្ជាក់ បាននៅ ឡើយនោះទេ រង់ចាំការធ្វើកោសល្យវិច្ច័យពិនិត្រនៅពេលក្រោយ ។
បើតាមនាយការិយាល័យពន្លត់និង បង្ការ គ្រោះអគ្គី ភ័យនៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញលោក ព្រហ្ម យ៉ន បាន បញ្ជាក់បានប្រាប់ឲ្យដឹងថា ជុំវិញករណី ខាងលើនេះក្រុមជំនាញរបស់លោកពុំ ទាន់អាចធ្វើការ វាយតម្លៃ ចំពោះទំហំ នៃ ការខូចខាតបាននៅឡើយនោះទេ ប៉ុន្តែ គ្រាន់តែអាចសន្និដ្ឋានថា បើគិតជាសាច់ ប្រាក់ ចំពោះការខូចខាតគឺ មិនក្រោម រាប់ម៉ឺនដុល្លារនោះឡើយ ។
ទន្ទឹមនឹងនោះសមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ចំពោះគ្រោះអគ្គិភ័យខាងលើនេះមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ប៉ុន្ដែក្រោយពីភ្លើងបាន រលត់ទៅវិញ កម្លាំងសមត្ថកិច្ច អាជ្ញាធរ ធ្វើការហុំព័ទ្ធចំណុចផ្ទះកើតហេតុ ដើម្បីធ្វើកំណត់ហេតុ និងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត ៕