Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អាណិតណាស់! និស្សិតវិស្វករសំណង់ម្នាក់​ត្រូវរថយន្តកុងទីន័រកិនបែកក្បាលស្លាប់យ៉ាង​អាណោចអធម៌

ភ្នំពេញ ៖ យុវជនជានិស្សិតវិស្វករ​សំណង់ម្នាក់​ត្រូវបានរថយន្តកុងទីន័របើកកៀរនិងកិន​បែក​ក្បាលស្លាប់នៅនឹងកន្លែងគួរឲ្យរន្ធត់ខណៈយុវជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ
ហេតុការណ៍គ្រោះចរាចរណ៍នេះបានកើត​ឡើងកាលពីវេលាម៉ោង០៨យប់ថ្ងៃទី ១៦ខែ​កុម្ភៈឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុងច្រកចូលផ្សារទួលពង្រ ស្តិតក្នុងសង្កាត់​ចោម​ចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

សពយុវជនរងគ្រោះមានឈ្មោះ​ ឆន រីណា ភេទ​ប្រុសអាយុ២២ឆ្នាំមុខរបរនិស្សិតវិស្វករ​សំណង់ស៊ីវិល ស្នាក់នៅសង្កាត់ទឹកថ្លាខណ្ឌ​សែនសុខ មានស្រុកកំណើតស្រុកអង្គរបុរី ខេត្តតាកែវ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនកើតហេតុគេឃើញជនរង​គ្រោះជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដា​ ឌ្រីម​ ឆ្នាំ ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ​1CF-4750ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទួលពង្រ​ ​ទិសដៅពីត្បូងទៅជើង​ខណៈ​មកដល់ចំណុចកើតហេតុ​ ​ស្រាប់តែ​មានរថយន្តកុងទីន័រមួយគ្រឿង ក្បាលពណ៌​ស​ ពាក់ស្លាកលេខភ្នំពេញ​3A-3581បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាបានបើកមកកៀរម៉ូតូជនរង​គ្រោះ​បណ្ដាលឲ្យដួលរួចកិនបែក​ក្បាលស្លាប់យ៉ាងអាណោចអាធម៌​ ។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះតៃកុងរថយន្តបង្កបានឈប់ទុករថយន្តចោលបើក​ទ្វារចុះរត់ខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់​ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញ​ ដើម្បីកសាងសំណុំ​រឿងចាត់ការតាមនិតិវិធី​ ។ ចំណែកសពយុវ​ជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុ​រួចបាន​ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕