ឃាត់ខ្លួនបុរសល្មោភកាមម្នាក់បន្ទាប់ពីធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ៥ឆ្នាំ
ភ្នំពេញ៖ ជនស្ស័យល្មោភកាមម្នាក់ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ដង្កោឃាត់ខ្លួនយកមកធ្វើការសាកសួរ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើក្មេងស្រីអាយុ៥ឆ្នាំ
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះជនសង្ស័យគ្មានលេខផ្លូវលំ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំមានឈ្មោះ សៅ សូដា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ វ.សល អាយុ០៥ឆ្នាំមានម្ដាយឈ្មោះ វិត ស្រីទូច អាយុ៤៤ឆ្នាំ មុខរបរលក់នំ មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៣និង០០នាទីរសៀលក្មេងស្រីរងគ្រោះឈ្មោះ វ.ស.លភេទស្រី អាយុ៥ឆ្នាំ កំពុងអង្គុយចុចទូរស័ព្ទលេងនៅលើតុ ក្រោមផ្ទះពេលនោះជនសង្ស័យឈ្មោះ សៅ សូដា បានដើរចេញពីផ្ទះរបស់ខ្លួនដែលមានចម្ងាយពីផ្ទះក្មេងស្រីរងគ្រោះប្រហែល១០ម៉ែត្រ ហើយជនសង្ស័យក៏បានចាប់ទាញដៃក្មេងស្រីរងគ្រោះចូលទៅក្នុងផ្ទះរបស់ខ្លួន រួចចាប់អោប ហើយសម្រាតខោក្មេងស្រីរងគ្រោះ រួចធ្វើសកម្មភាពរំលោភធ្វើឲ្យក្មេងស្រីរងគ្រោះមានការឈឺចាប់ ក៏ស្រែកយំរកម្តាយឱ្យជួយ ។ បន្ទាប់មកអ្នកជិតខាងក៏បានឮក្មេងស្រីយំ ក៏ទៅមើលស្រាប់តែឃើញ ជនសង្ស័យកំពុងធ្វើសកម្មភាពរំលោភលើក្មេងស្រីរងគ្រោះ ក៏បានចាប់ទាញជនសង្ស័យចេញ ហើយរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោ ឱ្យជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតែម្ដង ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពប្រាប់ថា រូបគេ(ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោកកសាងសំណុំរឿងដើម្បីចាត់បន្តតាមនីតិវិធីច្បាប់៕