នគរបាលនាយកដ្ឋានប្រឆាំងការជួញដូរ មនុស្សនិងការពារអនិតិជន ក្រសួងមហាផ្ទៃចុះបង្ក្រាបហាង លីហ៊ួ ពន្លឺរស្មី សាច់អាំង 999 ឃាត់ខ្លួនមនុស្សប្រុសស្រី៧នាក់
ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃក្រសួងមហាផ្ទៃ បានសហការជាមួយ សមត្ថ កិច្ចប៉ុស្តិ៍នគបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចុះបង្ក្រាបហាងផឹកសុីមួយកន្លែង ដែលមាន យីហោ លីហ៊ួ ពន្លឺរស្មីសាច់អាំង 999 ដែល បង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនអនិតិជនចំនួន ៥នាក់ និងម្ចាស់ហាង២នាក់ប្ដីប្រពន្ធ។
ប្រតិបត្តិចុះបង្រ្កាបនេះធ្វើឡើងកាលវេលា ម៉ោង៨ និង១០នាទីយប់ថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបុរីសូនី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ហាងមាន ឈ្មោះ សឹក សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅហាងខាងលើ ប្រពន្ធឈ្មោះ តត សុផាត ភេទស្រីអាយុ៣៦ឆ្នាំ ស្នាក់នៅជា មួយគ្នា។
បច្ចុប្បន្ន ប្ដីប្រពន្ធពីរនាក់ដែលជាម្ចាស់ហាង រួមទាំងនារីជាអនិតិជនចំនួន៥នាក់ត្រូវបាន បញ្ជូនខ្លួនទៅមន្ទីរប្រ ឆាំងការជួញដូរមនុស្ស និងការពាអនិតិជនក្រសួងមហា ផ្ទៃដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕