Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ស្ថានីយ៍ប្រេងឥន្ទនៈអត់ច្បាប់មួយកន្លែងកំពុងសាងសង់យ៉ាងរលូន ចំណែកអាជ្ញាធរខណ្ឌដង្កោហាក់នៅស្ងាម

 

ភ្នំពេញ ៖ យោងតាមប្រភពច្បាស់ការសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ស្ថានីយ៍ប្រេងដ៏ធំមួយកន្លែង កំពុងសាងសង់នៅតាមបណ្តោយផ្លូវទំនប់ ៧មករា មុខវត្ត ហា ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងសាងសង់បានយ៉ាងរលូន បើទោះជាគ្មានច្បាប់អនុញ្ញាត្រឹមត្រូវ ក៏ដោយសង្ស័យអាចជាការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរខណ្ឌដង្កោ ឬយ៉ាងណា?
ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា ចំពោះ ទីតាំងស្ថានីយ៍ប្រេងឥន្ទនៈ ដែលកំពុងសាងសង់គ្មានច្បាប់អនុញ្ញាតនេះ ក៏ ធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌដង្កោចុះមកពិនិត្យ មួយលើ ទៅពីរលើកផងដែរ ប៉ុន្តែតែម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈ មួយនេះ នៅតែ បន្តសាងសង់បានដដែល ។
ប្រភពបានបន្ថែមថា បើគិតរហូតដល់ពេល នេះ ការសាងសង់ទីតាំងស្ថានីយ៍ប្រេងឥន្ទនៈ មួយកន្លែងនេះ សម្រេចបានប្រហែលជាង ៥០ភាគរយ មកហើយ ដោយមិនដឹងថា ម្ចាស់ទីតាំងស្ថានីយ៍ប្រេងឥន្ទនៈត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរខណ្ឌដង្កោ កំរិតណានោះទេ ?។
បញ្ហានេះពលរដ្ឋបាន សូមសំណូមពរដល់មន្ទីរ ឬ ស្ថាបន ជំនាញពាក់ព័ន្ធ មេត្តាចុះត្រួត ពិនិត្យមើលផង ឲ្យដឹងពិតប្រាដកថា ការ សាងសង់ស្ថានីយ៍ប្រេងឥន្ទនៈបែបនេះតើ ត្រឹម ត្រូវតាមបទស្ថានស្តង់ដារ ដែរ ឬ ទេ ? ។
ជុំវិញទៅនិងការសាងសង់ស្ថានីយ៍ប្រេងប្រេងឥន្ទនៈដោយសង្ស័យគ្មានច្បាប់អនុញ្ញាត ដែលនៅ លើផ្លូវទំនប់ ៧មករា មុខ វត្ត ហា ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ នេះ លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ មិនបានឆ្លើយបំភ្លឺឲ្យដឹងឡើយ បើទោះបីជាអ្នកសារព័ត៍មានយើងព្យាយាម ទំនាក់ទំនងតាមរយៈ សារអេឡិចត្រូនិច Telegram ជាច្រើន លើកច្រើនសារ និងតេទូរស័ព្ទទៅសួរ ក៏ លោក ជ ចាន់ស៊ាង មិនព្រមទទួលដែរ ។

ចំណែកម្ចាស់ទីតាំងដែលប្រភពលើកឡើងថាសាង សង់គ្មានច្បាប់អនុញ្ញាតនោះអង្គភាព សារព័ត៌មានយើងក៏មិនទាន់អាចសុំការ បំភ្លឺបាននៅឡើយទេ! ព្រោះពុំមានលេខទូរសព្ទ័ អង្គភាព យើងរងចាំធ្វើការបំភ្លឺរៀងរាល់ម៉ោងធ្វើ ការ ៕