ចៅហ្វាយ បន្ទាយ មានជ័យ ចុះ ពិនិត្យ សួន បន្លែ ធម្មជាតិ របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់ដែលជាសួន បន្លែ ធម្មជាតិ ដោយ មិន មានប្រេីជាតិគីមី
ឯកឧត្ដម អ៊ុ រា ត្រី អភិបាល នៃ គណៈ អភិបាល ខេត្ត បន្ទាយមានជ័យ បាន ចុះ ផ្ទាល់ ពិនិត្យ ដោយ មើល ទីតាំង សួន បន្លែ ធម្មជាតិ ដោយ មិន ប្រើ ជាតិ គីមី របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា នឹង បាន សរសើ ពេញ ៗ មាត់ ចេះ ដាំ បន្លែ ធម្មជាតិ បាន ផល ល្អ។ ការ សរសើរ នេះ គ្រា ដែល ឯកឧត្ដម បាន ចូល រួម បើក សម្ពោធ គម្រោង រថយន្ត ក្រុង ពី ម៉ាឡៃ – ប៉ោយប៉ែត កាល ពី ចង សប្ដាហ៍ កន្លង ទៅ។
បន្ទាប់ ពី ធ្វើ ពិធី កាត់ ខ្សែបូ នឹង ជិះ រថយន្ត ក្រុង សាក ល្បង ដែល ជា ជំនួយ របស់ ក្រុមហ៊ុន “ឆាយណា ប៉ោយប៉ែត ស៊ែតថឺឡាយ ស៊ីធី” មាន លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ជា ម្ចាស់ ភាគ ហ៊ុន ធំ មួយ ឯកឧត្ដម អ៊ុ រា ត្រី ត្រូវ បាន អញ្ជើញ ទស្សនា សួ ច្បារ លើ ផ្លូវ មេ ខ្នាត យក្ស ដែល មាន ដាំ បន្លែ ជា ច្រើន មុខ។ ជា មួយ គ្នា នោះ ឯកឧត្ដម អ៊ុ រា ត្រី ព្រម ទាំង មន្ត្រី ថ្នាក់ ដឹក នាំ ខេត្ត ជា ច្រើន រូប ទៀត បាន សម្ដែង ការ សប្បាយ ជា ខ្លាំង នៅ ពេល ដែល បាន ឃើញ បន្លែ ផ្លែ ឈើ ក៏ ដូច ជា ត្រី សាច់ ដែល មាន លើ ទីតាំង វិនិយោគ ទីក្រុង រណប ថ្មី ខ្នាត យក្ស មួយ នេះ។
មន្ត្រី ទាំង អស់ ដែល បាន ទៅ ទស្សនា សួន បន្លែ នោះ ពេល ឃើញ បន្លែ ផ្លែ ឈើ ធម្មជាតិ ទ្រាំ មិន បាន ឡើយ ម្នាក់ៗ បាន ចុះ បេះ យក ទៅ ផ្ទះ ក៏ ដូច ជា ទុក ផ្ញើ បង ប្អូន មិត្តភក្តិ យ៉ាង សប្បាយ រីក រាយ ក្នុង នោះ ដែរ ពួក គាត់ បាន សរសើរ ថា ដី ទីនោះ មាន ជី ជាតិ ក៏ ដូច ជា សរសើរ លោក ឧកញ៉ា នៅ ចំពោះ មុខ តែ ម្ដង លើ ការ ចេះ កែ ឆ្នៃ ដាំ បន្លែ ផ្លែ ឈើ ជា ច្រើន មុខ បែប ធម្មជាតិ បែប នេះ។
នៅ លើ សួ ច្បារ លើ ផ្លូវ មេ ខ្នាត យក្ស ដែល គ្រប ដណ្ដប់ ផ្ទៃដី ជា ១០០០ ហិតា របស់ “ឆាយណា ប៉ោយប៉ែត ស៊ែតថឺឡាយ ស៊ីធី” មាន ដាំ ដូច ជា ត្រប់ ប៉េងប៉ោះ ត្រឡាច ល្ពៅ ថែថៅ ត្រកួន ស្ពៃ ដើម ល្មើស នឹង បន្លែ សម្រាប់ ប្រជាពលរដ្ឋ ហូប ជា ច្រើន មុខ ទៀត។ ក្រៅ ពី នោះ លើ ផ្លូវ ត្រូវ បាន ក្រុមហ៊ុន រៀប ចំ ឲ្យ មាន ភ្លៀង ពិណ ព្រម ទាំង មាន ហ្វាយហ្វាយ ថែម ទៀត ផង ដោយ ទី នោះ បច្ចុប្បន្ន គឺ ជា រមណីយដ្ឋាន ថ្មី មួយ សម្រាប់ ប្រជាពលរដ្ឋ ទៅ ទស្សនា ជា រៀង រាល់ ថ្ងៃ។
តាម ការ បញ្ជាក់ ពី លោក ឧកញ៉ា ឡេង ណ៉ាវ៉ាត្រា ការ ដាំ បន្លែ ផ្លែ ឈើ នោះ គឺ លោក បាន ជួល អ្នក ជំនាញ ខាង កសិកម្ម មក ដាំ ហើយ ការ ដាំ នោះ ទៀត សោត គឺ គ្រាន់ តែ ជា ការ ធ្វើ ពិសោធ លើ ដី តំបន់ នោះ ដាំ ទៅ ទទួល ផល បែប ណា ប៉ុណ្ណោះ ។ ក្រោយ ពី ការ ធ្វើ តេស មក ឃើញ ថា ទីតាំង នោះ គឺ ជា ដី ដែល មាន ជីជាតិ បំផុត ដាំ អ្វី ក៏ កើត ដែរ ដូច នេះ គឺ វា ត្រូវ នឹង គម្រោង ដែល លោក ឧកញ៉ា គ្រោង នឹង បើក ផ្សារ ទំនើប លក់ តែ កសិផល ធម្មជាតិ របស់ កសិករ ខ្មែរ នា ពេល ខាង មុខ នេះ តែ ម្ដង។
តាម ផែន ការ “ផ្សារ កសិផល ធម្មជាតិ ឡេង ណាវ៉ាត្រា” មាន រហូត ដល់ ទៅ ២៥០ សាខា ទូទាំង ប្រទេស ឯណោះ ដែល ជំហាន ដំបូង គឺ សម្រុក ធ្វើ នៅ ភ្នំពេញ នឹង ខេត្ត សៀមរាប ក្នុង នោះ ស្ទើរ គ្រប់ បុរី ក៏ ដូច ជា ទីប្រជុំជន ធំៗ នឹង មាន វត្តមាន “ផ្សារ កសិផល ធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រប់ ទីកន្លែង នេះ បើ តាម ការ បញ្ជាក់ បន្ថែម ពី លោក ឧកញ៉ា ។
ដើម្បី ឲ្យ កាន់ តែ មាន ភាព ងាយ ស្រួល នឹង ទំនើប នោះ ខាង ក្រុមហ៊ុន បាន រៀប ចំ ការ កម្មង់ ទិញ តាម អន ឡាញ ឬ តាម លេខ ទូសព្ទ ដោយ គ្រាន់ តែ លោក អ្នក ខល មក ឬ កម្មង តាម អែប ត្រឹម តែ ២០នាទី បន្លែ ផ្លែ ឈើ ឬ ត្រី សាច់ តែ លោក អ្នក កម្មង់ នោះ នឹង ដឹក ជូន ផល់ ផ្ទះ លោក អ្នក តែ ម្ដង។
ហើយ នៅ ថ្ងៃ ទី ១៥ ខែ មិនា ឆ្នាំ ២០ ២០ “ផ្សារ កសិផល ធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រោង នឹង បើក ដំណើរ ការ សាក ល្បង ដែល តាំង ផ្សារ គឺ នៅ កណ្ដាល Olympia តែ ម្ដង៕