Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ប្រទះឃើញមេការសំណង់ម្នាក់ធ្លាក់ពីលើ សណ្ឋាគារ(កំពតថ្មី)ស្លាប់ កម្មករខ្លះសង្ស័យថាគេរុញ ខ្លះថារអិលជើងធ្លាក់

កំពត៖ មានការភ្ញាក់ផ្អើលប្រទះឃើញបុរសជាមេការសំណង់ម្នាក់ធ្លាក់ពីសណ្ឋាគារ (កំពតថ្មី) កម្ពស់៨ជាន់ ដែលកំពុងសាងសង់ ស្លាប់យ៉ាងអាណោចអធម៌ គួរអោយរន្ធត់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ នៅ ចំណុចសណ្ឋាគារ “កំពតថ្មី” ស្ថិតក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ។

សពជនរងគ្រោះមានឈ្មោះ ឡេង វណ្ណៈ ភេទប្រុស អាយុ២៩ឆ្នាំមុខរបរមេការសំណង់ ទទួលខុសត្រូវ សាងសង់សណ្ឋាគារ “កំពតថ្មី” មានទីលំនៅ សង្កាត់ឃ្មួញ ខណ្ឌសែន សុខ រាជធានីភ្នំពេញ។

បើតាមសម្ដីប្អូនប្រុសរបស់ជនរងគ្រោះ បាន រៀបរាប់ ឲ្យដឹងថា មុនពេលកើតហេតុ ជនរង គ្រោះបានឡើងទៅជាន់ទី៨ដើម្បីលាងអាង ទឹក នៅលើដំបូលតែម្នាក់ឯតែមិនដឹងជា យ៉ាង ម៉េច ស្រាប់តែធ្លាក់មកដី បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង ។
ចំណែកកម្មករនៅកន្លែងកើតហេតុបាន យល់ ឃើញថា ក្រោយពីជនរងគ្រោះលាងអាងរួច ក៏បានមុជទឹកដុសសាប៊ូ រួចក៏រអិលធ្លាក់មកក្រោមដោយខ្លួនឯង ។ តែប្រភពពីអ្នកដទៃផ្សេងទៀត បានសន្និដ្ឋានថា ប្រហែលជា មានអ្នកស្អប់ ហើយបានលួចរុញជនរងគ្រោះទម្លាក់មកក្រោមបណ្ដាលអោយស្លាប់។
តែទោះយ៉ាងណា នេះគ្រាន់តែការសន្និដ្ឋានរបស់កម្មករនៅទីនោះតែប៉ុណ្ណោះ មិនទាន់យក ជាផ្លូវការបាននៅឡើយទេ អាស្រ័យទៅលើសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ បន្ថែម ។

ក្រោយពេលកើតហេតុ មន្ត្រីនគរបាលជំនាញចុះមកពិនិត្យនៅកន្លែងកើតហេតុនិងធ្វើកោសល្យវិច័យសពជនរងគ្រោះរួចបានសន្និដ្ឋានថា ជនរងគ្រោះ អាចរអិលជើង ធ្លាក់ មកក្រោមដោយសារទឹកសារប៊ូ បណ្តាលឲ្យស្លាប់តែម្ដង។រួចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅ តាមប្រពៃណី៕