Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ឯកសណ្ឋាននិស្សិតនគរបាលកម្ពុជាថ្មី ៧ឈុត ត្រូវបានអនុញ្ញាឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ

កណ្តាល ៖ ឯកសណ្ឋាននិស្សិតនគរបាលកម្ពុជាថ្មី ៧ឈុត ត្រូវបានអនុញ្ញាឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងបញ្ជាក់ថា គោលបំណងនៃការបង្កើតឯកសណ្ឋានថ្មីនេះ គឺដើម្បីកំណត់អត្តសញ្ញាណ និងពង្រឹងវិន័យអ្នកសិក្សា ព្រមទាំងមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងដើម្បីលើកកម្ពស់កិត្យានុភាពឧត្ដមភាព របស់បណ្ឌិត្យ នឹងអាចប្រៀបធៀបបានជាមួយស្ថាប័នបណ្តុះបណ្តាលកងកម្លាំងនគរបាល នៃប្រទេសនានា ក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងតំបន់។ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយអំពីការប្រើប្រាស់ឯកសណ្ឋានថ្មី សម្រាប់និស្សិតនាយនគរបាល និងសិស្សនគរបាល នៅព្រឹកថ្ងៃទី២១ កុម្ភៈនេះ នៅបណ្ឌត្យសភានគរបាលកម្ពុជាដីឥដ្ឋ ខេត្តកណ្ដាល បណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមបានថ្លែងបញ្ជាក់ទៀតថា ឯកសណ្ឋានថ្មីនេះ ត្រូវបានធ្វើការស្រាវជ្រាវដកស្រង់បទពិសោធន៍ពីអន្តរជាតិ អស់រយៈពេលជិត២ឆ្នាំ។ ឯកសណ្ឋាននិស្សិតនគរបាលកម្ពុជាថ្មី ៧ឈុត ត្រូវបានអនុញ្ញាឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។ឯកសណ្ឋាននីមួយៗ មានលក្ខណៈទម្រង់ស្រដៀងនឹងឯកសណ្ឋាននគរបាលដែរ តែប្លែកនៅលើពណ៌មួក សញ្ញាលើស្មា និងផ្លាកសញ្ញានានា ដែលត្រូវសំគាល់ថា ពណ៌ក្រហម ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី២, ពណ៌ត្នោត សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី១, ពណ៌ខៀវ សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៤, ពណ៌ស្វាយ សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៣, ពណ៌បៃតងសម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី២, ពណ៌ទឹកក្រូច សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី១ និងពណ៌លឿងសម្គាល់និស្សិតនគរបាលជាតិ៕