ខ្លាំងបាត់! យករថយន្តស្លាកលេខ នគបាល ដឹកឈើខុសច្បាប់ត្រូវជាប់អន្ទាក់សមត្ថកិច្ច
សៀមរាប ៖ មិនធម្មតាមែនហ៊ានយករថយន្តពណ៌ត្រេអ៉ី ពាក់ស្លាកលេខនគរបាល 3-0759 ដឹងឈើខុសច្បាប់ សំណាងអាក្រក់បែងកង់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ កាលពីវេលាម៉ោង ៣និង៤០នាទី រសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នៅចំនុចស្រុកស្វាយលើ ខេត្តសៀបរាប ។
យោងតាមប្រភពបឋមបានឱ្យដឹងថា រថយន្តខាងលើបានដឹកឈើ ប្រមាណ៣០ម៉ែត្រគូប ចេញពីខេត្តព្រះវិហារ ឆ្លងចូលមកខេត្តសៀម ខណៈមកដល់ចំណុចកើតហេតុបានបែកកង់។ ប្រភពបន្តថា ស្រប ពេលនោះ ក៏មានអ្នកកាសែតមួយក្រុម មានការសង្ស័យ ក៏សួរនាំតៃកុងឡានចុះឡើងៗ ក៏ធ្លាយរឿងដឹកឈើ ។ ពេលនោះពួកគេប្រាប់ថា ជាឈើរបស់មេ (ស្នងការរងខេត្តព្រះវិហារ ) រួចគេសំឡុតគម្រាមអ្នកកាសែត ហាមដាច់ខាតមិនឱ្យថត ឡាននេះនោះទេ ។
ប្រភពបន្តទៀតថា ពេលនោះក៏មានកម្លាំង ជំនាញរដ្ឋាបាលព្រៃឈើ ស្រុកស្វាយលើ និងសមត្ថកិច្ច ចុះមករកច្បាប់ តែអត់មាន ទើបសម្រេចឃាត់ទុកបណ្ដោះអាសន្ន រង់ចាំអនុវត្តតាមនីតិវិធី ។ ប្រភពដដែលបន្ថែមថានៅពេលសមត្ថកិច្ចឃាត់តៃកុងរថយន្តលេងនិយាយអ្វីទាំងអស់សូម្បីតែមេខ្លួនជាស្នងការរងខេត្តព្រះវិហារ ឈ្មោះអ្វីក៏មិននិយាយដែរ ។
ជុំវិញការចោទប្រកាន់នេះថ្នាក់ដឹកនាំនៃស្នងការ នគរបាលខេត្តព្រះវិហារកំពុងស្រាវជ្រាវស្វែង រកឈ្មោះស្នងការរងមួយណា ? ឬមួយក៏ក្រុមជនខិលខូចដឹកឈើខុសច្បាប់ទាំងនោះបន្លំ ចោទប្រកាន់ ? ៕