Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

មានការលើកឡើងថាបទល្មើសព្រៃឈើកើត​មានឡើងវិញជាថ្មីទៀតហើយនៅខេត្តមណ្ឌលគីរី

មណ្ឌលគីរី៖​ យោងតាមគរណី​ ហ្វេសប៊ុក​ ដែលមានឈ្មោះ​ អួន​ ពៅ​ និងផេក​ហ្វេស​ប៊ុក​ គេហទំព័រ​(ស្ពានមរតក​)បានសរសេរបង្ហោះ​ដោយដាក់ចំណងជើងថា​ (​ ក្ដៅៗ បទល្មើស​ព្រៃឈើកើតមាននៅខេត្តមណ្ឌលគីរីជាថ្មីទៀតហើយ​ )​ ហើយនៅក្នុងខ្លឹមសារបាន រាបរៀបថា​ សូមគោរពរាយការណ៍ជូនឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល​ខេត្ត មេត្តាជ្រាប÷​នៅយប់ថ្ងៃទី១​ខែ​មិនាឆ្នាំ២០២០ មានរថយន្តស៊ាំយ៉ុង ជាច្រើនគ្រឿងបានរៀបចំលើកឈើដាក់ឡានចេញសាកល្បងសាំយ៉ុងមួយគ្រឿង ពីប៊ូស្រា មក​ចូលក្នុងខេត្តដោយយករថយន្តស៊េរីទំនើបៗ រារាំងក្នុងកាផ្ដិតយករូបភាពរបស់អ្នកកាសែត។
ដោយឡែកនៅយប់ថ្ងៃទី២ខែមីនាឆ្នាំ២០២០
មានរថយន្ត Higlander(ហាយឡែនឌ័រ)
ដឹកឈើពេញមានផ្លាកលេខភ្នំពេញ2AN-​1937 ដោយមិនស្គាល់ឈ្មោះ​ ម្ចាស់ មានតែ​លេខទូរស័ព្ទរបស់ម្ចាស់គឺ 071353666 ។

ជាចុងក្រោយអង្គភាពគេហទំព័រSMD សរសេរ​ចុះផ្សាយតែសាម៉ីជនដែលបាន​ប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តឬចូលរួមក្នុងការដឹក​ជញ្ជូនផលអនុផលព្រៃឈើនោះទេ អង្គភាព​យើងខ្ញុំនឹងធ្វើការបកស្រាយសារជាថ្មីរៀង​រាល់ម៉ោងធ្វើការ(រឹះគន់ក្នុងន័យស្ថាបនា)។
(មាន ត)​ ។​

ទទឹមនិងការលើកឡើងនេះក៏មានប្រភពផ្សេងៗទៀត​ បានខ្សឹមខ្សាវថា​ រថយន្តដឹកបទល្មើសព្រៃឈើ​ ត្រៀមកក្រើកឡើង​ វិញ​ហើយនៅខេត្តមណ្ឌលគិរី​ ។ ជុំវិញនិងប្រភព​ព្រមទាំងការលើកឡើងខាងលើនេះយើង​រង​ចាំមើល​ បើមានអី​បន្ថែម​ អង្គភាពយើងនិងផ្សាយជួនបន្ត៕