Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ពលរដ្ឋដែលសង្ស័យពុលទឹកព្រែកនៅក្រចេះស្លាប់កើន ដល់១៤នាក់និង២០០នាក់ទៀតកំពុងសង្រ្គោះ

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋដែលសង្ស័យពុលទឹកព្រែកនៅខេត្តក្រចេះគិតមក ដល់ត្រឹមម៉ោង១០និង០០នាទីព្រឹក ថ្ងៃ៧ ខែឧសភា ឆ្នាំ២០១៨នេះ ចំនួនអ្នកស្លាប់កើនដល់១៤នាក់ និង២០០នាក់ផ្សេងទៀត កំពុងសង្រ្គោះបន្ទាន់

យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួង ព័ត៌មានបានឲ្យដឹងថាប្រជា ពលរដ្ឋរងគ្រោះ នៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ គិតត្រឹមម៉ោង១០និង០០នាទី ថ្ងៃ៧ ខែឧសភា ឆ្នាំ២០១៨ : សរុបរួមទាំងអស់ចំនួន ២១៤ នាក់ ស្រី ១២៣ នាក់ ក្នុងនោះមាន : អ្នករងគ្រោះកំពុងសង្រ្គោះបន្ទាន់ សម្រាកនៅមន្ទីរ ពេទ្យបង្អែកខេត្ត ចំនួន១៩២នាក់ ក្នុងនោះស្រីចំនួន១០៨នាក់ -អ្នករងគ្រោះបញ្ចូនទៅភ្នំពេញ មានចំនួន១៥នាក់ ស្រី១១នាក់ (ស្លាប់០៧នាក់ ស្រី០៥) “អ្នករងគ្រោះកំពុងសង្គ្រោះបន្ទាន់សរុប ២០០ នាក់ ក្នុងនោះស្រី១១៤។

ប្រភពដដែលបានបន្តទៀតថា អ្នកស្លាប់ ចំនួន១៤នាក់ ក្នុងនោះស្រីចំនួន៩នាក់ មានឈ្មោះដូច ខាងក្រោម៖ ១.ផាត់ សានន ភេទស្រី រស់នៅទេចម្លង ២.ស៊្រន ស្រែ ភេទស្រី រស់នៅទេចម្លង ៣.មល ទូច ភេទប្រុស រស់នៅខ្សាល់ ៤.ប្រប់ តុល ភេទស្រី រស់នៅទេចម្លង ៥.ទូច ទេង ភេទប្រុស រស់នៅខ្សាល់ ៦.ភីន ហម ភេទស្រី រស់នៅអូរចឹង ៧.គ្រង អៃ ភេទស្រី រស់នៅទេចម្លង ៨.តា រន ភេទប្រុស រស់នៅខ្សាល់ ៩.គាំ ហេង ភេទប្រុស រស់នៅស្រែសង្កែ ១០.សៅ ណាន ភេទស្រី រស់នៅយ៉ែ ១១.ដើក ក្រត ភេទប្រុស រស់នៅទេចម្លង ១២. ដើក ជាល ភេទស្រី រស់នៅទេចម្លង ១៣. បូ ខា ភេទស្រី រស់នៅទេចម្លង ១៤.?

អ្នកដែលកំពុង សង្គ្រោះបន្ទាន់(សាលសង្គ្រោះបន្ទាន់) នៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៨ នាក់ ស្រី ៦ នាក់ ៕