ប៉ូលិស ចាប់ មន្ត្រីនគរបាលទំនើងក្រសួងមហាផ្ទៃម្នាក់ និងកូនស្រី បញ្ជួនទៅតុលាការ ក្រោយវាយសិស្សវិទ្យាល័យជម្ពូវ័នដេកពេទ្យ ៥នាក់
ភ្នំពេញ ៖ មន្ត្រីនគរបាលទំនើងមួយរូប រួមជាមួយកូនស្រីម្នាក់ ក្នុងសំណុំរឿងបង្កហិង្សា វាយសិស្សសាលាជម្ពូវ័ន បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៥នាក់ ប្រុស១នាក់ ក្រោយពីនគរបាលឃាត់ខ្លួន ទោះជាមានសាច់ញាតិ រកមេធាវី មកជួយជ្រោមជ្រែង ក្នុងបំណងរត់ការឲ្យនៅក្រៅឃុំ យ៉ាងណាក្តី កម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅតុលាការ យោងតាមបណ្តឹងពីភាគីរងគ្រោះ និងលោកគ្រូអ្នកគ្រូ កាលពីព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០២០រួចមក នៅរសៀលថ្ងៃទី៤ ខែមិនា ឆ្នាំ២០២០ នគរបាលទំនើង និងកូនស្រី ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាកាហើយ ដោយមិនហ៊ានទុកយូរទេ ។
មន្ត្រីនគរបាលទំនើងខាងលើ ឈ្មោះ ឈុំ សាវ៉េត ហៅ ឆាយ វ៉ាន់ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ឋានន្តរស័ក្តិ អនុសេនីយ៍ឯក មានទីលំនៅភូមិជ្រៃកោងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។
ចំណែកកូនស្រីសម្តីមាស រួមចំណែកក្នុងបទលើសបង្កហិង្សា មាន ឈ្មោះ ផុង ភិជ្ជរ៉ាប៊ុតសត្យា អាយុ១៧ឆ្នាំ ។