Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ចុម! ព្រះរាជអាជ្ញារង សំម ឬទ្ធីវាសនា សម្រេ ចដោះលែងមន្ត្រីយោធាម្នាក់ដែលពាក់ ព័ន្ធករណីរំលោភសេពសន្ថវៈ នៅខណ្ឌ ដូនពេញ

(ភ្នំពេញ)៖ ទីបំផុត!មន្ត្រីយោធាដែលត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ ចាប់បញ្ជូនទៅតុលាការពាក់ព័ន្ធបទល្មើសរំលោភសេពសន្ថវៈ នោះត្រូវបានលោក សំម ឬទ្ធីវាសនា សម្រេចដោះលែងវិញហើយ។

បើយោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ការដោះលែងជនសង្ស័យឈ្មោះ ឆេង ប៊ុណ្ណា ហៅ ឆេង ប៊ុន បានធ្វើឡើងការពីល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ម្សិលមិញ។

ជុំវិញករណីដោះលែងជនសង្ស័យដែលពាក់ព័ន្ធបទល្មើសឧក្រិដ្ឋខាងលើនេះ អ្នកសារព័ត៌មាននៅពុំអាចសុំការបញ្ជាក់ពីមូលហេតុបាននៅឡើយទេ ដោយសារតែ លោកព្រះរាជអាជ្ញារង គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មិនឆ្លើយតបសំនួររបស់អ្នកសារព័ត៌មាន។

ប្រភពពីសមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆេង ប៊ុណ្ណា ហៅ ឆេង ប៊ុន មានខ្នងក្រាស់ៗ និងមានអ្នករត់ការដោះលែងយ៉ាងស្ទាត់ជំនាញ ទើបអាចដោះបានយ៉ាងផុយៗ ក្រោមហេតុផលថា បានសម្របសម្រួលជាមួយជនរងគ្រោះឲ្យទទួលសំណងជំងឺចិត្តរួចរាល់អស់ហើយ ដូច្នេះបណ្តឹងអាជ្ញាក៏រលត់ទៅតាមដុល្លារដែលជនរងគ្រោះទទួលពីជនសង្ស័យផងដែរ។

សូមជម្រាបជូនថា ជនសង្ស័យមានឈ្មោះ ឆេង ប៊ុណ្ណា ហៅ ឆេង ប៊ុន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មន្ត្រីយោធា មានស្រុកកំណើតនៅភូមិតាជ័យ ឃុំជ្រ័យលាស់ ស្រុកពញាឮ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅផ្ទះលេខ៧៨E0 ផ្លូវ៥៣ ក្រុម៥ ភូមិ១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបាននគរបាលខណ្ឌដូន ពេញឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធបទល្មើស រំលោភសេពសន្ថវៈ៕