ពលរដ្ឋស្នើដល់អាជ្ញាធរខណ្ឌដង្កោនឹងមន្ទីរសាធារណៈការរាជធានីភ្នំពេញចាត់វិធានការ លើកក្រុមរថយន្តខ្សាច់ធ្លាក់ពេញផ្លូវ៣៧១
ភ្នំពេញ៖ ប្រជាពលរដ្ឋសម្តែងការមិនពេញចិត្តចំពោះអាជ្ញាធរខណ្ឌដង្កោដោយសារតែអាជ្ញាធរគ្មានវិធានការ ទបស្កាត់ទៅលើក្រុមរថយន្តដឹកខ្សាច់ដែលបានដឹកធ្លាក់ហៀពេញផ្លូវ៣៧១ នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ព្រំប្រទល់សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ប្រជាពលរដ្ឋលើកឡើងថា រាល់ថ្ងៃនេះពួកគាត់ពិបាករស់នៅនឹងប្រកបអាជីវកម្មណាស់ តាំងពីមានការដ្ឋានខ្សាច់មួយកន្លែងនៅតាមបណ្តោយផ្លូវ ៣៧១ ដោយសាររថយន្តដឹកខ្សាច់បានបើកលឿនៗហើយបង្កការរំខាន ជាពិសេសខ្សាច់ធ្លាក់ពេញផ្លូវ បណ្តាលអោយហុយស្ទើតែពួកគាត់រកសុីមិនបាន ហើយមួយយប់ៗរថយន្តដឹកខ្សាច់បានបង្កសម្លេងលឺៗរំខានដល់ការសម្រាក។
ជុំវិញបញ្ហានេះដែលប្រជាពលរដ្ឋបានស្នើតាមរយះអ្នកព័ត៌មានអោយផ្សព្វផ្សាយដឹងដល់អាជ្ញាធរមូលដ្ឋាននឹងលោកស្រីអភិបាលខណ្ឌដង្កោជាពិសេសខាងមន្ទីរសាធារណៈរាជធានីភ្នំពេញ ដើម្បីចុះមកជួយដោះស្រាយនឹងចាត់វិធានការទៅការដ្ឋានចាក់ខ្សាច់ដែលបង្កផលប៉ះពាល់នឹងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់៕