ព្រៃផ្សៃណាស់! កូនប្រុសតិរច្ឆានសតិមិនយកកាំបិតផ្គាក់កាប់ឪពុកជិតដាច់ក៏ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌
ព្រៃវែង៖ អាសូរណាស់! បុរសវ័យចំណាស់ម្នាក់ត្រូវកូនប្រុសចិត្តតិរច្ឆាន យកកាំបិតផ្គាក់កាប់ចំកញ្ចឹងក ស្លាប់គួរអោយសង្វេក
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងម៉ោង០២ និង២០នាទីរំលងអាធ្រាតចូលថ្ងៃទី០៩ខែមិនា ឆ្នាំ២០២០ នៅចំណុច លើផ្ទះជនរងគ្រោះក្នុងភូមិដីថុយឃុំបឹងព្រះស្រុកបាភ្នំ ខេត្តព្រៃវែង។
សពជនរងគ្រោះមានឈ្មោះ ស៊ិន ពៅ ភេទប្រុសអាយុ ៥៥ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ។
ចំណែកជនសង្ស័យជាកូនចិត្តតិរច្ឆានមានឈ្មោះ សុិន ថាវ័ន្ត ភេទប្រុស អាយុ ២៧ឆ្នាំ ស្រុកកំណើតភូមិដីថុយ ឃុំបឹងព្រះ ស្រុកបាភ្នំ មានទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាឪពុកបណ្ដាលអោយស្លាប់រួចហើយមិនបានរត់គេចខ្លួនទៅណានោះទេ គឺនៅអង្គុយមើលឪពុកប្រកាច់ស្លាប់។
សមត្ថកិច្ចបន្តថា ក្រោយមកត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួនកមកសួរនាំនៅប៉ុស្តិនគរបាលរដ្ឋបាលឃុំបឹងព្រះ តែជនសង្ស័យ មិននិយាយស្ដីអ្វីទាំងអស់ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាន នគរបាលជំនាញ កសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី ៕