Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

មុនលោតពីលើខុនដូសម្លាប់ខ្លួន នារីរងគ្រោះចេញឃ្លីបវីដេអូចោទប្រកាន់លោក ឧកញ៉ា លាង ឃុន ថាជាដើមចមនៃការធ្វើអត្តឃាត

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ ពី បែកធ្លាយ ! វីដេអូ ស្ត្រីម្នាក់ឈ្មោះ ឃុន ស្រីស្រស់ ប្រើគណនីហ្វេសប៊ុកឈ្មោះ “sri nika” ដែលបានលោតពីលើអគារខុនដូ មួយកន្លែង នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ខែមីនាឆ្នាំ២០២០ ដែលបង្ហោះនិយាយចោទប្រកាន់ លោក ឧកញ៉ា លាង ឃុន។

យោងតាមប្រភព (បឋម)បានឲ្យដឹងថានារី រងគ្រោះដែលស្លាប់មានឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំស្នាក់នៅបន្ទប់ខុនដូ លេខ ៤០៣ នៅចំណុចខុនដូលេខ៨៧ ផ្លូវលេខ៩៩ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជ ធានីភ្នំពេញ ។

បើតាមឃ្លីបវីដេអូ ដែលនារីរងគ្រោះ បាន និយាយគឺពាក់ព័ន្ធឈ្មោះលោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប។
តែទោះជាយ៉ាងណា រឿងរ៉ាវ នេះពិត ប្រាកដ យ៉ាងណានោះ គឺ រង់ចាំសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆ័យបន្តទៀត ដោយសពបាន បញ្ជូនទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕