Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តលឿនវាក់និងម៉ូតូឆ្លងផ្លូវបួងចង្កូតធ្លាក់​ចូលប្រឡាយទឹកស្អុយក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖​ បុរសម្នាក់បើករថយន្ត ស៊េរីទំនើប​ម៉ាក់​ ម៉ាស្តា បោះពួយយ៉ាងលឿនខ្វះការប្រុង​ប្រយត្ន័គេចពីម៉ូតូជ្រុលធ្លាក់ ប្រឡាយលូទឹក​ស្អុយ ក្រឡាប់ផ្ងារជើង
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពី​វេលាម៉ោង០៨និង១០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខ ច្រកចូលផ្សារ មនោរម្យ ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន​បានប្រាប់ឲ្យដឹងថា​ មុនដំបូងគេបានឃើញ រថយន្តសេរីទំនើបខាងលើម៉ាក​ ម៉ាស្តា ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AB-6689 បើក​បរតាមបណ្ដោយផ្លូវជាតិលេខ ៤ ទិស​ដៅពីលិចមកកើត ក្នុងល្បឿនលឿន​ ខណៈ មកដល់ចំណុចកើតហេតុ​ ស្រាប់តែមានម៉ូតូមួយគ្រឿងបើក បញ្ច្រាសទឹសគ្នា​ បំណងឆ្លង​ផ្លូវទៅខាងឆ្វេង​ ស្រាប់តែ វ៉ាក់អើ និងម៉ូតូ បួងចង្កូតមកខាងស្ដាំជ្រុលធ្លាក់ ចូលប្រឡាយលូ​ទឹកស្អុយក្រឡាប់​ ផ្ងារជើងមួយចំហៀងរងការ​ខូចខាតរថយន្ដយ៉ាងដំណំ​ ។
ប្រភពបានបន្តថា​ ចំណែកអ្នកបើកបររងរបួស​ស្រាល​ បានលូនចេញពីរថយន្តមកក្រៅរួចគេចខ្លួនបាត់។ លុះមួយសន្ទុះក្រោយមកក៏​មាន​តំណាងបានមកដល់កន្លែងកើតហេតុ និង​បានអន្តរាគមន៍​សុំសមត្ថកិច្ចយករថយន្តទៅជួសជុលដោយខ្លួនឯង។

ក្រោយពេលមានហេតុការណ៍កើតឡើងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចពិនិត្យ​មើលឃើញថារថយន្ដ ក្រឡាប់ ចូលក្នុង​ប្រឡាយលូទឹកស្អុយ​ មិនមានការ ប៉ះពាល់ដល់អ្នកដទៃនិងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ក៏អនុញ្ញាតឲ្យភាគីរថយន្តបង្កស្ទូចយកទៅជួសជុលដោយខ្លួនឯង៕