Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

លោកប្ដីរករឿងពេកទ្រាំលែងបានពរកូនដឹកដៃលោកប្ដីចូលប៉ុស្តិប៉ូលិស

ភ្នំពេញ៖ ស្ត្រីម្នាក់ខំរែកនំបញ្ចុកគ្មានពេលទំនេដើម្បីរក កម្រៃផ្គង់ផ្គង់គ្រួសារដោយឲ្យលោកប្ដីដែលគ្មានការ ងារធ្វើនៅផ្ទះឲ្យមើលតែកូន៣នាក់ មិននឹកស្មានថាបែជាលោកប្ដី មួម៉ៅរករឿងឈ្លោះប្រកែករៀងរាល់ថ្ងៃចោទប្រកាន់គ្នាទៅវិញទៅមកធ្វើឲ្យប្រទ្រាំលែងបាន ដោយមិនសុខចិត្តព្រោះខ្លួនមួយថ្ងៃៗខំរែកនំបញ្ចុកឡើងក្រិនស្មាហើយ បែជាប្ដីរករឿងទៀត ក៏បានចាប់ដឹកដៃលោកប្ដី និងបីកូន ចូលប៉ុស្តិ នគរបាលរដ្ឋាល កាកាប១ ខណ្ឌពោធិសែនជ័យ ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ឲ្យដឹងស-ខ្មៅនិងធ្វើកិច្ចសន្យាឈប់រករឿងតទៅទៀត ៖ ហេតុការនេះបានកើតឡើងកាលពី វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៨ ។

ប្តីមានឈ្មោះ តិល សេន អាយុ៣៣ឆ្នាំ បុខរបរ គ្មាន នៅផ្ទះមើលកូន ។ ចំណែក ប្រពន្ធមានឈ្មោះ អុឹម នី អាយុ៣៥ឆ្នាំ មុខរបរលក់នំបញ្ចុក មានកូននៅក្នុងបន្ទុកគ្រួសារចំនួន៣នាក់ប្រុសទាំងអស់ ស្នាក់នៅជាមួយគ្នាភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

បើតាមស្រ្តីជាប្រពន្ធបានឲ្យដឹងថា គាត់បានគ្នាជាប្តីប្រពន្ធជាមួយលោកប្តីរូបនេះ៥ឆ្នាំមកហើយ រួមទាំងមានកូនប្រុសចំនួន៣នាក់ចំណែកកូនប្តីមុនស្រី២នាក់។ស្រ្តីរូបនេះបន្តទៀតថា ក្នុងរបរ ចិញ្ចឹមជីវិតរាល់ថ្ងៃគាត់ ស៊ូទ្រាំលក់នំបញ្ចុក រែកដើរលក់ ចំណែកប្តីអត់ធ្វើការ ងារអ្វីទេសូមឲ្យជួយមើលតែកូនតូចៗ ទាំងបីនាក់នេះទៅបានហើយ ហាមកូក្នុងគ្រួសារ ផ្ទុយទៅវិញបែជា លោកប្តីរករឿងថា ឲ្យមើលតែកូន រកទៅណាមក ណាមិនរួច ទើបកើតហឹង្សាក្នុងគ្រួសារធ្វើឲ្យគាត់ ទ្រាំលែងបានក៏ពរកូនដឹកដៃគ្នាចូលប៉ុស្តិ៍ប៉ូលីសដើម្បីរក ខុសត្រូវ ។

ក្រោយមកបញ្ហាគ្រួសារ គូរស្នេហ៍ខាងលើ ត្រូវបានលោក ប៉ាល់ យុត្ថា នាយប៉ុស្តិ៍នគរបាលកាកាប១ធ្វើកា រអប់រំ ផ្តោតធ្ងន់លើភាគីខាងប្តី កាលបើមិនជួយរកអ្វី ប្រពន្ធឲ្យមើលតែកូនសោះ មិនសុខចិត្តហើយក្រោយ ពីអប់រំ ផ្តល់គំនិត ល្អៗហើយនោះ ទើបបុរសជាប្តីបាន យល់ ហើយសុខចិត្តធ្វើលក្ខខណ្ឌ បញ្ឈប់ហឹង្សាក្នុងគ្រួសារទៀតដោយចូលរួមជាមួយការងារប្រពន្ធ ដើម្បីដោះបន្ទុកក្នុងគ្រួសាររួចអ្នកទាំង២និងកូន៣នាក់ ឲ្យវិលត្រឡប់ទៅផ្ទះវិញ ៕