Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

លោកឧកញ៉ា លាង ឃុន បដិសេធថា លោកមិនជាប់ពាក់ព័ន្ធជាមួយស្រ្តីឈ្មោះ ឃុន ស្រីស្រស់ នោះទេ គឺឃុន ស្រីស្រស់ បរិហាបង្កាច់កេរ្តិ៍ និងគំរាមទាប្រាក់ប៉ុណ្ណះ

ភ្នំពេញ ៖ ក្រោយផ្ទុះរឿងរ៉ាវ នៃការ ស្លាប់របស់នារីរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ និង ការ បន្សល់នូវឃ្លីបវីដេអូជាច្រើនឃ្លីប ដែលរៀបរាប់ពីការឈឺចាប់ និងចោទប្រកាន់ទៅលើ លោក ឧកញ៉ា លាង ឃុន ហើយ ត្រូវបានបណ្ដាញសង្គម និងបណ្ដា សារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយជិត២ថ្ងៃរួចមក នៅ ព្រលប់ថ្ងៃទី១២ខែមិនាឆ្នាំ២០២០ លោក ឧកញ៉ា លាង ឃុន បានចេញមុខ បដិសេធថា លោកមិនបានជាប់ ពាក់ ព័ន្ធ ជាមួយស្រ្តីឈ្មោះ ឃុន ស្រីស្រស់នោះទេ គឺឃុន ស្រីស្រស់ បរិហាបង្កាច់កេរ្តិ៍ និង គំរាមកំហែងទាមទារប្រាក់ជាច្រើន លើកច្រើនសារ តែ ប៉ុណ្ណោះ កាលនាង នៅ មានជីវិត ។
លិខិតមេធាវី របស់លោក ឧកញ៉ា លាង ឃុនចំនួន២ទំព័រ បានរៀបរាប់យ៉ាងលម្អិត រួមជា មួយវីដេអូឃ្លីបខ្លី ត្រូវបានផ្សព្វផ្សាយតាម រយៈ អង្គភាពសារព័ត៌មានហ្វ្រេសញូរ នៅ ព្រលប់ថ្ងៃទី១២ខែមិនាឆ្នាំ២០២០។ ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ណាមួយ ពីសមត្ថកិច្ចជំនាញចំពោះលទ្ធផល នៃការស៊ើបអង្កេតស្រាវជ្រាវ ចំពោះដើម ចម ដែលបណ្ដាលឱ្យនាងសម្រេចចិត្តបញ្ចប់ ជីវិតនៅឡើយនោះទេ ។
គួររំលឹកថា ការស្លាប់របស់នារីវ័យក្មេង ឈ្មោះ ឃុន ស្រីស្រស់រូបនោះ បង្កការភ្ញាក់ ផ្អើលយ៉ាងខ្លាំងនៅព្រឹកថ្ងៃទី១១ ខែ មិនាឆ្នាំ២០២០ បន្ទាប់ពីនារីរងគ្រោះបានលោត ពីលើខុនដូមួយកន្លែង បណ្ដាលអោយ ស្លាប់កាលពីវេលាម៉ោងជាង២ រំលងអាធ្រាត ចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅចំណុចអគារខុនដូ យីហោ(វីឃែន )ផ្លូវលេខ៩៩ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានី ភ្នំពេញ ។
ជុំវិញរឿងរ៉ាវនៃការស្លាប់ របស់នារីរូប នេះមិនត្រូវបានបង្ហាញ អោយបានទូលំទូលាយ នោះទេ ប៉ុន្តែប្រភពលួចលាក់ បានបង្ហើបឱ្យដឹងថា នាងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ នៅពេលស្នេហារបស់នាង ជាមួយឧកញ៉ានោះ បាន បែក ធ្លាយនិងប្រេះស្រាំរហូតយកកូនចេញ និងឧកញ៉ានោះមិនសូវជាខ្វល់ ជាមួយនាងទៀត ។ ពីមួយថ្ងៃទៅមួយថ្ងៃ នារីរងគ្រោះបានបង្ហោះសាររៀបរាប់ ជាអក្សរនិងវីដេអូ ពីការឈឺចាប់ជាច្រើន នៅលើហ្វេស បុករបស់ខ្លួន ដែលមានឈ្មោះថា « Sri nika » តែរូបប្រូហ្វាល់ ជារូបលោកឧកញ៉ា លាង ឃុន ។ ក្រោយមកទិន្នន័យទាំងនោះត្រូវលុប ចេញអស់ រួមជាមួយផេកបណ្ដាញសង្គម និងផេកសារព័ត៌មាន មួយចំនួន ក៏ត្រូវបានជន អនាមិក ព្យាយាមបំបាត់វីដេអូនោះចោលផង ។ ឥឡូវការសង្ស័យ នៃការ ស្លាប់របស់នារីរង គ្រោះខាងលើនេះ ត្រូវបានលោក ឧកញ៉ា លាង ឃុន បដិសេធចោល ហើយតាមរយៈ លិខិតបំភ្លឺរបស់លោក ម៉ៃ វណ្ណាឌី មេធាវី តំណាង លោក ឧកញ៉ា ៕