Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

អាជ្ញាធរខណ្ឌពោធិសែនជ័យ ហាក់ដូចជាជ្រុលពេកហើយដាក់ផែនការចាប់សត្វមាន់ឈ្មោលតាមផ្លូវ

ភ្នំពេញ ៖ ពលរដ្ឋផ្ទុះការរិះគន់លើអាជ្ញាធរខណ្ឌពោធិសែនជ័យ មានលោកហែម ដារិទ្ធ ជាអភិបាលខណ្ឌដាក់ផែនការទៅតាមបណ្តាសង្កាត់ ភូមិ ក្នុងមូលដ្ឋាន ជម្រុញឲ្យខិតខំចាប់មានឈ្មោល ដែលពលរដ្ឋដឹកជញ្ជូនកាន់ យួរ តាមផ្លូវ ព្រោះតែខ្លាចអស់តំណែង ក្នុងហេតុ ផលទាញ ចោទប្រកាន់ ការដឹកជញ្ជូនសត្វមាន់ឈ្មោលទាំងនោះជាធាតុផ្សំនៃបទ ល្មើស ធ្វើឲ្យពលរដ្ឋងឿងឆ្ងល់មិនដឹងស្ថាប័ន អ្នកច្បាប់ឯណាបានចែង ជាមាត្រា នូវកាដឹកជញ្ជូនមាន់ ជាបទល្មើសខុសច្បាប់ទៅវិញ ។

ពលរដ្ឋលើកឡើងថា បើពួកគាត់ មិនបានកាន់មាន់ទៅជល់នៅកាសុីណូស្របច្បាប់ មកជល់តាមវាល ព្រៃ ជាក់ស្តែងទៅថាខុស ច្បាប់ តែនេះគ្មានបានប្រព្រឹត្តបទល្មើសអ្វីសោះ គ្រាន់តែកាន់ យួរមាន់ទៅចិញ្ចឹម ទុកគ្រាន់ជាន់មេ ធ្វើជាម្ហូប សួរថាខុសច្បាប់ដែរឬ ? ។

អ្នកខ្លះលើកឡើងថា ផែនការលោកអភិបាល ខណ្ឌពោធិសែនជ័យ ក្លាយជាផែនស្ករ បញ្ជា មួយ ធ្វើដប់ ហើយសង្កាត់ដែលស្តាប់ ខ្លាច អភិបាលខណ្ឌ ខំប្រឹងធ្វើជាងគេ មានតែ ២សង្កាត់ទេ សង្កាត់ចោមចៅទី១ និងសង្កាត់ ចោមចៅទី៣ ក្នុងរូបភាព ដាក់ផែនការទៅ ឲ្យកម្លាំងសន្តិសុខភូមិ ជាអ្នក ឈរ ឃ្លាំមើល ឲ្យតែពលរដ្ឋណាកាន់យួរមាន់ឈ្មោះ មិនដឹងថាយកទៅណា មិនដឹង ដឹងតែពីឆក់ចាប់យក ដោយប្រាប់ថា ចៅសង្កាត់ជាអ្នកឲ្យចាប់ ពល រដ្ឋសួរចៅសង្កាត់ ប្រាប់ថា ចៅហ្វាយ ខណ្ឌជាអ្នកឲ្យចាប់ ។

ផែនការបង្ក្រាបចាប់មាន់ ត្រួតពនិត្យតាមផ្លូវ សមណាស់តែ ជំនាញ បសុពេទ្យ តែនេះអាជ្ញាធរ ដោយចោទប្រកាន់ថា ជាធាតុផ្សំនៃបទល្មើសជល់មាន់ទៅវិញ ដូចជ្រុលពេកទេដឹង លោកចៅសង្កាត់ លោកអភិបាល ខណ្ឌ ? តែបើមានចែងក្នុងច្បាប់ មេត្តាអាជ្ញាធរជួយប្រាប់ផងទាន ៕