ពិធីឡើងផ្ទះថ្មីក្លាយជាពិធីបុណ្យសពម្ដាយ
បន្ទាយមានជ័យ៖គួរឲ្យសង្វេកណាស់ស្ត្រីវ័យចំណាស់ម្នាក់ត្រូវខ្សែរភ្លើងឆក់ស្លាប់ក្រោយពេលបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលា ម៉ោង០៥និង៣០នាទីព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៨ នៅភូមិអូរវែង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ស្ត្រីរងគ្រោះមានឈ្មោះ គង់ ណាគ្រី អាយុ៥១ ឆ្នាំ មានទីលំនៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយ ចេក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរង គ្រោះបានក្រោកបោសសំរាម នៅក្នុងរោងពិធីដែលរៀបចំសម្រាប់ទទួលភ្ញៀវឡើងគេហដ្ឋានថ្មី ខណៈ ដែលកំពុងតែបោសសំអាត គាត់ក៏បានឃើញព្រីខ្សែ ភ្លើងបែក ហើយត្រូវបានគេរុំស្របថង់ និងយកស្បៃសម្រាប់ហាលស្រូវមកគ្របពីលើ ជួនជាស្បៃនោះសើមដោយសារត្រូវទឹកភ្លៀង ពេលនោះគាត់បាន យកដៃទៅទាញដើម្បីបោសសម្រាម ក៏ស្រាប់តែឆក់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយក៏បានស្លាប់ពេលបញ្ជួន ទៅមន្ទីរពេទ្យ។ សមត្ថកិច្ចបានបញ្ជាក់ថា នេះគឺជាឆ្វេសប្រហែស ចំពោះអ្នកតខ្សែភ្លើងឃើញព្រីបែក ហើយមិនព្រមផ្លាស់ប្តូរនៅតែយកមកប្រើ ។
បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានកូនចៅរៀបចំធ្វើពិធី បុណ្យតាមប្រពៃណី ៕