ជិះម៉ូតូលឿនខ្វះការប្រុងប្រយត្ន័ជ្រុលបុកម៉ូតូសណ្ដោងរឺម៉កកំពុងឆ្លងផ្លូវដួលបោកស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងបើកក្នុងល្បឿនខ្វះការប្រុងប្រយត្ន័ក៏ជ្រុលទៅបុក ម៉ូតូសណ្ដោងរឺម៉កបោកក្បាលស្លាប់នៅនិងកន្លែងយ៉ាងអាណោចអធម៌
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង០០នាទី រសៀលថ្ងៃទី១៦ខែមិនាឆ្នាំ២០២០នៅចំណុច ផ្លូវបំបែកចូលវត្តហា តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ងឹន ឃ្លុយ ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិព្រៃធំ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសង់ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំេពញ1AU-0777ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដឹកគ្រឿងទេសដែលកំពុងឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសជនរងគ្រោះបោកក្បាលស្លាប់ភ្លាមៗនៅកន្លែង ។ ចំណែកអ្នកបើកម៉ូតូសណ្ដោងរ៉ឹម៉កបន្ទាប់ពីកើតហេតុភ្លាមៗបានគេចខ្លួនចេញបានស្រមោល ។
ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់បានទំនាក់ទំនងសមត្ថកិច្ចជំនាញមកវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជួនសាច់ញាតយកទៅធ្វើបុណ្យតាមប្រពៃណី ៕