ឆេះឃ្លាំងជួសជុលនិងលក់រថយន្តរបស់ក្រុមហ៊ុន Mitsubishi Motors បំផ្លាញរថយន្ត២៧គ្រឿង
ភ្នំពេញ៖ អគ្គីភ័យឆាបឆេះទីតាំង អគារ ជួសជុលនិងលក់រថយន្តសេរីទំនើបមួយកន្លែងរបស់ក្រុមហ៊ុន Mitsubishi Motors យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង១០នាទីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្រុមទី៣ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងរងគ្រោះមានឈ្មោះ ឡៅ សាក់ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកគ្រប់គ្រងទូទៅក្នុងក្រុមហ៊ុន ។
ហើយទីតាំងដែលឆាបឆេះរងការខូចខាតនោះរួមមាន ៖ អាគារបម្រើសេវាកម្មជួសជុលរថយន្តសង់ពីបេតុងប្រក់ស័ង្កសី ទំហំ២០ម៉ែត្រx៦០ម៉ែត្រចំនួន០១ (ឆេះប្រហែល៧០ភាគរយ)និងឃ្លាំងស្តុកទុក រថយន្តសង់ពីបេតុងប្រក់ស័ង្កសី ទំហំ១២ម៉ែត្រ x ៦០ ម៉ែត្រចំនួន០១អាគារ រួមទាំងឆេះរថយន្តម៉ាកMitsubishiសេរីឆ្នាំ2020ចំនួន២៧គ្រឿង តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរខាងឡើយ ។ ចំពោះមូលហេតុសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត។
សមត្ថកិច្ចបានបន្តថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះបណ្តាលអោយមនុស្ស៣នាក់បានរងរបួសទី០១-មានឈ្មោះ អុិត សុខាភេទ ប្រុស អាយុ៥២ឆ្នាំ មុខរបរ មន្រ្តី ការិយាល័យអគ្គិភ័យ / ទី០២-ឈ្មោះ ព្រហ្ម បញ្ញា ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរ មន្រ្តី ការិយាល័យ អគ្គិភ័យ / ទី០៣-ឈ្មោះ ផាន់ សំអ៊ាង ភេទ ប្រុស អាយុ២៣ ឆ្នាំ មុខរបរ បុគ្គលិកអគ្គិភ័យក្រុមហ៊ុនកោះពេជ្រ ។ និងបានប្រើប្រាស់ រថយន្ត.អគ្គិភ័យ ដើម្បីអន្តរាគមន៍បាញ់ពន្លត់ចំនួន២០គ្រឿងរួមមាន៖ រថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃចំនួន៤គ្រឿង ។ រថយន្តពន្លត់អគ្គិភ័យកងរាជធានីភ្នំពេញចំនួន៤គ្រឿង , រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន៣ , រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន០៦ គ្រឿង , រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ហើយអគ្គិភ័យនេះគ្រប់គ្រងបាននិងរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង០៥នឹង០០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល ៕