អាសូរណាស់! ស្ត្រីម្នាក់ត្រូវកូនប្រុសបង្កើតអាយុ១២ឆ្នាំយកកាំភ្លើងកៃច្នៃភ្ជង់លេងផ្ទុះត្រូវស្លាប់
កំពង់ធំ៖ រន្ធត់ណាស់ក្មេងប្រុសម្នាក់បានយកកាំភ្លើងកែច្នៃបាញ់គ្រាប់កង់ភ្ជង់ម្ដាយបង្កើតលេងស្រាប់តែផ្ទុះត្រូវចំដើមទ្រូងម្ដាយចំនួន២គ្រាប់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលម៉ោង០៦និង៣០នាទីល្ងាចទី១៦ខែមិនាឆ្នាំ២០២០ នៅចំណុចភូមិទួលគ្រើលឃុំទួលគ្រើលស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
បើតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា មុន ពេលកើតហេតុគឺកូនប្រុសបង្កើតរបស់ជនរងគ្រោះអាយុ១២ឆ្នាំម្នាក់ឈ្មោះ គ្រឿន ម៉ាណាបានយកអាវុធកែច្នៃ ប្រើគ្រាប់កង់សម្រាប់បាញ់សត្វបញ្ចូលគ្រាប់មកភ្ជង់ម្ដាយលេង ក៏ស្រាប់តែ រាកៃផ្ទុះត្រូវម្ដាយចំនួនួ២គ្រាប់ស្លាប់គួរឲ្យរន្ធត់។ ដែលជនរងគ្រោះឈ្មោះ យ៉ិត ឃឿន អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុ ខាងលើ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យ លើសពរួចហើយក៏បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារអាវុធកែច្នៃពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក្មេងប្រុសបង្កត្រូវបាននគរបាលឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕